ខេត្តរតនគិរី÷ ជនសង្ស័យម្នាក់ចង់បានម៉ូតូស៊េរីខ្ពស់ មិនដឹងធ្វើយ៉ាងម៉េច ក៏សុំសាកកម្លាំងម៉ូតូរបស់ជនរងគ្រោះ ខណៈនោះជនរងគ្រោះឃើញសភាពការណ៍មិនស្រួល ក៏ជិះម៉ូតូដេញតាមពីក្រោយចាប់បាន ប្រគល់ទៅឲ្យនគរបាលប៉ុស្តិ៍សង្កាត់កាចាញដើម្បីចាត់ការបន្ត។
ឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង១និង៣៨នាទីរសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅត្រង់ចំណុចភូមិ២វីឡាកាត់ សង្កាត់កាចាញ ក្រុងបានលុង បន្ទាប់ពីជនសង្ស័យសុំសាកកម្លាំងម៉ូតូ ដោយឃើញសភាពការណ៍មិនស្រួលនោះក៏បានជិះម៉ូតូដេញតាមពីក្រោយ ខណៈជនសង្ស័យបានព្យាយាមជិះម៉ូតូរត់គេចខ្លួន ត្រូវប្រជាពលរដ្ឋនាំគ្នាដេញតាមចាប់បានភ្លាមៗនៅថ្ងៃដដែល។
លោកចៅ នាង ស្នងការរង ជាអ្នកនាំពាក្យស្នងការនគរបាលខេត្តបានបញ្ជាក់ថា បន្ទាប់ពីកម្លាំងប៉ុស្តិ៍សង្កាត់កាចាញបានទទួលព័ត៌មានពីជនរងគ្រោះ ឈ្មោះ ហ៊ាង សុផៃ (ហៅថៃ) ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ប្រាប់សមត្ថកិច្ចថា មានជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួន នៅត្រង់ចំណុចផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង និងត្រូវបានម្ចាស់ម៉ូតូដេញចាប់ឃាត់បាននៅចំណុចភូមិ២វីឡាកាត់ សង្កាត់កាចាញ ក្រុងបានលុង ក្រោយពីទទួលព័ត៌មានភ្លាមកម្លាំងជំនាញព្រហ្មទណ្ឌក្រុងបានលុង សហការជាមួយកម្លាំងប៉ុស្តិ៍កាចាញ ចុះទៅដល់កន្លែងកេីតហេតុ រួចក៏បាននាំយកជនសង្ស័យមកប៉ុស្តិ៍សង្កាត់កាចាញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធទៅនិងករណីខាងលើនេះ។
លោកចៅ នាង ស្នងការរងបានបន្តថា ជនសង្ស័យឈ្មោះ ឈិន ឌីណា អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិកក់ ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី។
ក្រោយឃាត់ខ្លួនកម្លាំងប៉ុស្តិ៍បានប្រគល់ជនសង្ស័យទៅឲ្យកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត ដេីម្បីសាកសួរនិងអនុវត្តតាមនីតិវិធីបន្ត។
សម្ភារបានដកហូតវត្ថុតាង ម៉ូតូចំនួន ២គ្រឿង ក្នុងនោះម៉ូតូរបស់ជនសង្ស័យ១គ្រឿងម៉ាក ហុងដាវ៉េវ ស៊េរីឆ្នាំ2016 ពណ៌ខ្មៅ គ្មានខោអាវ និងគ្មានស្លាកលេខត្រឹមត្រូវ។ហើយម៉ូតូ១គ្រឿងទៀតជារបស់ជនរងគ្រោះ ម៉ាក អិ៊ចសិនធ័រ ពណ៌បៃតង សេរីឆ្នាំ2017 ឡើងតែមឆ្នាំ2022 គ្មានស្លាកលេខ។៣.ទូរសព្ទដៃម៉ាកTecno spark 30c ពណ៌ស ចំនួន១គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅការិយាល័យនគរបាលព្រហ្មទណ្ឌតកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕


