សល់៣ថ្ងៃទៀត ព្រះខ័នរាជស្វាយរៀង នឹងប៉ះម្ចាស់ផ្ទះ Lion City ក្នុង ពាន​ Shopee Cup

នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ក្រុមតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង នឹងធ្វើការប្រកួតតទល់នឹងក្រុមម្ចាស់ផ្ទះ Lion City របស់សឹង្ហបុរី ក្នុងពានរង្វាន់ ASEAN Club Championship Shopee Cup 2025/2026 (Group B) ថ្ងៃព្រហស្បតិ៍​ ​ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ | កីឡដ្ឋាន Bishan Stadium, Singapore​ |​ ម៉ោង ៧:៣០ ល្ងាច (ម៉ោងនៅ​កម្ពុជា)។

ក្នុងជំនួបនេះព្រះខ័នរាជស្វាយរៀង ត្រូវការឈ្នះដាច់ខាតដើម្បីអាចប្រជែងកៅអី ​វគ្គ៤ក្រុម​ចុងក្រោយនៃពានរង្វាន់ខាងលើ ត្បិតអីក្រុម Lion City អស់ឱកាសទៅវគ្គបន្តហើយ។ 

គិតត្រឹមពេលនេះក្លឹប​ Nan Dinh​ ​ទទួល​បាន​កៅអី​វគ្គ៤ក្រុមចុងក្រោយ​រួចហើយ​ ទោះបីជា​សល់​មួយ​ប្រកួត​ទៀត​ក៏​ដោយ ដោយឈរកំពូលតារាងពូល B ដោយមាន១២ពិន្ទុ ក្រោយឆ្លងកាត់៤ប្រកួត ខណៈក្រុម JOHOR ឈរលេខ២ មាន១០ពិន្ទុ។​ ដូច្នេះឱកាសដែល​ក្លឹប​ព្រះ​ខ័នរាជ​ស្វាយរៀង​នៅសល់គឺត្រូវ​ការ​ឈ្នះ​ទាំង​២ប្រកួត​ដែល​នៅ​សល់ពោលជាមួយ​ Lion City និង Bangkok United ហើយ​ត្រូវ​រក​គ្រាប់​ឱ្យ​បាន​ច្រើន​គ្រាប់​ ហើយ​តម្រូវ​ឱ្យ​ក្លឹប​ JOHOR​ ​ប្រកួត​ចាញ់​ក្លឹប​ Nan Dinh 🇻🇳 ដោយ​របូត​គ្រាប់​បាល់​ច្រើន​ ទើប​ក្លឹប​ព្រះ​ខ័នរាជ​ស្វាយរៀង​ មាន​ឱកាស​ឡើង៕

Written by 

Related posts

Leave a Comment