ហ្សេលេនស្គី ប្រកាសបដិសេធដាច់អហង្ការមិនទៅជួប ពូទីន នៅមូស្គូទេ

លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសថា លោក នឹងមិនទៅទីក្រុងមូស្គូ ដើម្បីកិច្ចចរចាណាមួយនោះទេ។

លោក ហ្សេលេនស្គី បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងបញ្ហានេះថា ជាការពិតណាស់ វាមិនអាចទៅរួចទេសម្រាប់ខ្ញុំក្នុងការជួបជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅទីក្រុងមូស្គូនោះទេ។

យោងតាម ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yury Ushakov បានបញ្ជាក់ពីការអញ្ជើញលោក ហ្សេលេនស្គី ឱ្យមកទីក្រុងមូស្គូ ប្រសិនបើលោកចង់ជួបចរចាណាមួយជាមួយលោក ពូទីន ផ្ទាល់។

អ្នកការទូតរូបនេះបានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូ មិនដែលបដិសេធទំនាក់ទំនងបែបនេះទេ ហើយបានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចប្រជុំ។

គួរបញ្ជាក់ថា រុស្ស៊ី ធ្លាប់ប្រកាសធានាសុវត្ថិភាព សន្តិសុខ និងលក្ខខណ្ឌការងារចាំបាច់ជូនលោក ហ្សេលេនស្គី ប្រសិនបើលោក មានបំណងមកជួបពិភាក្សា ឬកិច្ចការអ្វីមួយនៅទីក្រុងមូស្គូ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment