ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកដាក់ពន្ធលើទំនិញពីប្រទេសដែលផ្គត់ផ្គង់ប្រេងរបស់ខ្លួនដល់ប្រទេសគុយបា។

យោងតាមឯកសារដែលបានចេញផ្សាយនៅលើគេហទំព័ររបស់សេតវិមាន បានឱ្យដឹងថា ពន្ធបន្ថែមតាមតម្លៃអាចត្រូវបានដាក់លើការនាំចូលទំនិញដែលជាផលិតផលរបស់ប្រទេសបរទេសដែលលក់ដោយផ្ទាល់ ឬដោយប្រយោល ឬផ្គត់ផ្គង់ប្រេងណាមួយដល់ប្រទេសគុយបា។
ទន្ទឹមនោះ អត្រាពិតប្រាកដនៃពន្ធមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។
បទបញ្ជានេះ បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសគុយបា និងរុស្ស៊ី ដែលជាហេតុផលមួយសម្រាប់វិធានការនេះ៕

ដោយ៖ ពេជ្រ
