អាមេរិក ប្រគល់នាវាដឹកប្រេងមួយគ្រឿងដែលត្រូវបានរឹបអូសទៅឱ្យ​វេណេស៊ុយអេឡាវិញ

អាជ្ញាធរអាមេរិក បានបញ្ជូននាវាដឹកប្រេងមួយគ្រឿងដែលត្រូវបានរឹបអូសដោយកងទ័ពជើងទឹក កាលពីដើមខែនេះ ទៅឱ្យប្រទេសវេណេស៊ុយអេឡា។

យោងតាមមន្ត្រីអាមេរិកដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា នាវាដឹកប្រេងដែលនឹងត្រូវប្រគល់ទៅឱ្យប្រទេសវេណេស៊ុយអេឡាវិញគឺជានាវាដឹកប្រេងដ៏ធំដែលមានទង់ជាតិប៉ាណាម៉ា M/T Sophia ត្រូវបានរឹបអូសនៅសមុទ្រការ៉ាប៊ីន កាលពីថ្ងៃទី ៧ ខែមករា។

បើតាមមន្ត្រី បញ្ជាក់ថា នេះជាករណីដំបូងដែលរដ្ឋបាលសហរដ្ឋអាមេរិក សម្រេចប្រគល់នាវាដឹកប្រេងដែលត្រូវបានរឹបអូសទៅប្រទេសដើមវិញ។ ទោះជាយ៉ាងណាក៏ដោយ មូលហេតុនៅពីក្រោយការសម្រេចចិត្តនេះនៅមិនទាន់ដឹងនោះទេ។

មកដល់ពេលនេះ ឆ្មាំសមុទ្រសហរដ្ឋអាមេរិក មិនទាន់ធ្វើអត្ថាធិប្បាយភ្លាមៗ ជុំវិញបញ្ហានេះទេ។

គួរបញ្ជាក់ថា ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២៥ សហរដ្ឋអាមេរិក បានរឹបអូសនាវាដឹកប្រេងចំនួន ៧ គ្រឿង នៅសមុទ្រការ៉ាប៊ីន និងអាត្លង់ទិកខាងជើង៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment