កងទ័ពអាកាសភូមិន្ទថៃ (RTAF) បានរាយការណ៍ពីការធ្លាក់នៃយន្តហោះវាយប្រហារស្រាល AT-6 ២ កៅអី ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់នៅស្រុក Chom Thong ខេត្តឈៀងម៉ៃ ដោយសម្លាប់ពីឡុត ទាំង ២ ។

RTAF បានបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើង នៅម៉ោង ១០ និង ៣០ នាទីព្រឹក នៅភូមិបានហួយហ្វាង។
មកដល់ពេលនេះ RTAF កំពុងដាក់ពង្រាយមន្ត្រី ដើម្បីត្រួតពិនិត្យកន្លែងកើតហេតុ។
ទន្ទឹមនោះ កងទ័ពអាកាសថៃ មិនបញ្ជាក់ថា យន្តហោះ AT-6 ប្រភេទណាដែលបានធ្លាក់នោះទេ ប៉ុន្តែគេសន្និដ្ឋានថាជាយន្តហោះ AT-6TH Wolverine។ កងទ័ពអាកាសថៃមានយន្តហោះ AT-6TH Wolverine ចំនួន ៨ គ្រឿង ដែលបម្រុងទុកបំពេញបេសកកម្មប្រយុទ្ធ ឬវាយប្រហារនៅមូលដ្ឋានទ័ពអាកាសឈៀងម៉ៃ។
ទោះជាយ៉ាងណា មូលហេតុនៃឧប្បត្តិហេតុនេះ នៅមិនទាន់ត្រូវបានរាយការណ៍នៅឡើយ៕

ដោយ៖ ពេជ្រ
