ណេតាន់យ៉ាហ៊ូ រំលឹកមិនឱ្យបង្កើតរដ្ឋប៉ាឡេស្ទីន ស្របពេលត្រាំ កំពុងប្រមូលប្រទេសគាំទ្រក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា

លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា អ៊ីស្រាអែល នឹងមិនអនុញ្ញាតឱ្យមានការបង្កើតរដ្ឋប៉ាឡេស្ទីននៅលើទឹកដីនៃតំបន់ហ្គាហ្សានោះទេ។

លោក បានលើកឡើងថា មានរបាយការណ៍ថាយើងអនុញ្ញាតឱ្យមានការបង្កើតរដ្ឋប៉ាឡេស្ទីននៅហ្គាហ្សា។ ប៉ុន្តែវាមិនពិតទេ ហើយវានឹងមិនកើតឡើងនោះទេ។  

លោក បានបន្ថែមថា អ៊ីស្រាអែល នឹងមិនអនុញ្ញាតឱ្យមានការកសាងឡើងវិញនៃតំបន់ហ្គាហ្សា ហើយនឹងមិនអនុញ្ញាតឱ្យមានវត្តមានយោធាទួរគី និងកាតានៅទីនោះដាច់ខាត។

លោក បន្តថា អ៊ីស្រាអែល នឹងគ្រប់គ្រងសន្តិសុខលើទឹកដីនោះទាំងមូលចាប់ពីទន្លេហ្ស៊កដានីរហូតដល់សមុទ្រមេឌីទែរ៉ាណេ។

លោក បញ្ជាក់ថា បន្ទាប់ពីការប្រគល់សាកសពចំណាប់ខ្មាំងចុងក្រោយ អ៊ីស្រាអែល នៅតែទាមទារឱ្យមានការរំសាយអាវុធរបស់ក្រុមហាម៉ាស និងការរំសាយយោធានៅហ្គាហ្សា។

គួរបញ្ជាក់ថា ការរំលឹកឡើងវិញរបស់លោក ណេតាន់យ៉ាហ៊ូ នេះ កើតឡើងស្របពេលដែល ត្រាំ កំពុងបង្កើតក្រុមប្រឹក្សាសន្តិភាព ដែលផ្ដោតសំខាន់ដំបូងនៅតំបន់ហ្គាហ្សា៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment