ត្រាំ បង្ហើបថាមកដល់ពេលនេះ អាមេរិក ប្រមូលបានពីពន្ធគយ ៦០០ពាន់លានដុល្លារ ហើយ

បន្ទាប់ពីជំហរប្រកាសដំឡើងពន្ធមួយរយៈចុងក្រោយនេះ លើបណ្ដាប្រទេសមួយចំនួនធំ លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា យើងទទួលបានប្រហែល ៦០០ ពាន់លានដុល្លារ។

លោក ត្រាំ បានប្រាប់ក្នុងបទសម្ភាសន៍មួយថា យើងបានប្រមូលពន្ធចំនួន ៦០០ ពាន់លានដុល្លារ។ ពន្ធគយទាំងនេះគឺចាំបាច់។

លោក ត្រាំ បានបន្ថែមថា ប្រសិនបើតុលាការកំពូលសហរដ្ឋអាមេរិក ចាត់ទុកវិធានការទាំងនេះថាខុសច្បាប់ នោះរដ្ឋបាលយើង នឹងស្វែងរកការរុះរើពួកគេចេញ។

កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ លោក ត្រាំ បានប្រកាសពីការយកពន្ធលើផលិតផលពីប្រទេសចំនួន ១៨៥។ ប៉ុន្តែបានកែសម្រួលអត្រាពន្ធគយសម្រាប់ប្រទេសមួយចំនួន ផងដែរ។

ផែនការនេះ ត្រូវបានចាប់ផ្តើមបន្ទាប់ពីក្រុមអ្នកតំណាងអាជីវកម្មមួយក្រុម ដាក់ពាក្យបណ្តឹងប្រឆាំងនឹងរដ្ឋាភិបាលអាមេរិក ដោយអះអាងថាពន្ធគយទាំងនោះខុសច្បាប់ធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនពួកគេ។

នៅថ្ងៃទី ២៩ ខែសីហា តុលាការឧទ្ធរណ៍ស្រុក Columbia បានសម្រេចថា លោក ត្រាំ ខ្វះសិទ្ធិអំណាចក្នុងការដាក់ពន្ធគយជាច្រើនដែលលោកបានប្រកាស។ នៅថ្ងៃទី ៤ ខែកញ្ញា រដ្ឋបាលលោក ត្រាំ បានស្នើសុំឱ្យតុលាការកំពូលលុបចោលសេចក្តីសម្រេចនេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment