ហេតុអ្វីបានជាលោក Xi Jinping បានលើកឡើងនូវសំណួររបស់លោក Huang Yanpei នៅផ្ទះរូងភ្នំជាពិសេស ?

ការសម្រេចនូវក្តីបំណងដ៏ប្រពៃគឺជារឿងដ៏លំបាក ។ ជាង ៨០ ឆ្នាំមុន អ្នកចូលចិត្តប្រវត្តិសាស្ត្រពីររូបអង្គុយក្នុងផ្ទះរូងភ្នំដែលជាលំនៅដ្ឋាន ( ប្រជាជនចិនហៅផ្ទះបែបនេះថា 窑洞 / យ៉ាវ តុង ) ជុំគ្នាក្បែរចង្កៀងប្រេងកាត ជជែកពិភាក្សាអំពីអនាគតនិងវិវឌ្ឍទៅជាយ៉ាងណា។  ខ្យល់ជំនោរដូវក្តៅបក់បោកនៅទីខ្ពង់រាបដីលឿង រាត្រីត្រជាក់ស្រួល អ្នកលើកសំណួរមានក្តីកង្វល់តិច ប៉ុន្តែអ្នកឆ្លើយមានទំនុកចិត្តខ្លាំង។

បក្សកាន់អំណាចតើត្រូវធ្វើអភិបាលកិច្ចតាមបែបណាដើម្បីកាន់អំណាចរយៈពេលយូ ?  លោក ម៉ៅ សេទុង ផ្តល់ចម្លើយទីមួយ ៖ ឱ្យប្រជាជនឃ្លាំមើលរដ្ឋាភិបាល។

នៅលើពិភពលោក តែងមានករណីដួលរលំបក្សកាន់អំណាចដែលធ្លាប់បង្កើតសមិទ្ធផលអភិបាលកិច្ចដ៏អស្ចារ្យ និងប្រវត្តិសាស្ត្រយូរលង់   នេះបណ្តាលមកពីការកាន់កាប់ធនធានអភិបាលកិច្ចច្រើន ប៉ុន្តែធ្វេសប្រហែលលើបញ្ហាផ្ទៃក្នុងបក្ស។ នេះជាបញ្ហាស្លាប់រស់របស់បក្សកាន់អំណាចនីមួយៗដ៏សំខាន់។   លោក Xi Jinping មេដឹកនាំបក្សនិងរដ្ឋចិនបច្ចុប្បន្នបានសម្គាល់ថា  យើងមិនអាចធ្វេសប្រហែសឬភ្លេចបាននូវមេរៀនដ៏ស៊ីជ្រៅនៃប្រវត្តិសាស្ត្រនយោបាយជាតិនិងអន្តរជាតិឡើយ  ការដោះស្រាយបញ្ហាផ្ទាល់ខ្លួនមិនត្រូវយឺតយ៉ាវ ! លោកបានផ្តល់ចម្លើយទីពីរ៖ ធ្វើបដិវត្តលើខ្លួនឯង ។

ក្រុមស៊ីសំណូកពុករលួយ និងប្រជាជន តើម្ខាងណាធ្ងន់ជាង ? 

 ប្រជាជនចិនសម្គាល់ឃើញថា យ៉ាវតុង ជាទីតាំងនៃស្មារតីដែលរក្សាទុកកម្ទេចផ្កាភ្លើងជ័យជម្នះនៃការរំដោះប្រជាជាតិ   ហើយជាមូលដ្ឋានបណ្តុះបណ្តាលទស្សនគំនិតអភិបាលកិច្ចបែបច្នៃប្រឌិតថ្មី  ដែលសំដៅលើការស្វែងរកជីវភាពសុភមង្គលរយៈពេលយូរអង្វែងជូនចំពោះប្រជាជន  ក្រេបជញ្ជក់ប្រាជ្ញានៃប្រវត្តិសាស្ត្រ យកចិត្តទុកដាក់លើការសាងចរិតបរិសុទ្ធឥរិយាបទស្អាតស្អំ។

ប្រឆាំងអំពើពុករលួយមិនមែនផាក់ពិន័យបែបសម្តែង  មិនមែនដណ្តើមសិទ្ធិយកចំណេញលើនយោបាយ   ដែលជាការចាប់ផ្តើមនិងគ្មានទីបញ្ចប់។   ហ៊ានប្រើដាវមុតស្រួចចំពោះខ្លួន  កាត់សាច់រលួយចេញដោយផ្អែកលើច្បាប់និងរបប លុបបំបាត់រាល់ឥទ្ធិពលអវិជ្ជមានឱ្យទាន់ពេល  ដើម្បីធានាជាក់លាក់ឱ្យបក្សមានកម្លាំងចលករជានិច្ច  — នេះជាហេតុអ្វីបានជាលោក  Xi Jinping តែងតែលើកឡើងដល់សំណួរនៅផ្ទះរូងភ្នំ៕

Written by 

Related posts

Leave a Comment