​អាជ្ញាធរជាតិអប្សរា នឹងរៀបចំសិក្ខាសាលាក្រោមប្រធានបទ «លទ្ធផលស្រាវជ្រាវអំពីប្រព័ន្ធជំនឿរបស់សហគមន៍នៅជាប់បឹងទន្លេសាប៖ ករណីសិក្សានៅកំពង់ភ្លុក»  

អាជ្ញាធរជាតិអប្សរា សូមគោរពអញ្ជើញសាធារណជនទាំងអស់ ចូលរួមស្តាប់សិក្ខាសាលាក្រោមប្រធានបទ «លទ្ធផលស្រាវជ្រាវអំពីប្រព័ន្ធជំនឿរបស់សហគមន៍នៅជាប់បឹងទន្លេសាប៖ ករណីសិក្សានៅកំពង់ភ្លុក» នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ៨៖៣០នាទីដល់ម៉ោង១១:៣០នាទីព្រឹក នៅអគារមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ នៃអាជ្ញាធរជាតិអប្សរា។

សិក្ខាសាលាខាងលើ ដោយវាគ្មិនកិត្តិយសទី១.លោកបណ្ឌិត ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ ទី២.លោក អ៊ូ គង្គា បុរាណវិទូ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ និងទី៣.លោក តូច សុភៈ បុរាណវិទូ នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ ដែលសម្របសម្រួលដោយលោក អុឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា៕

Written by 

Related posts

Leave a Comment