ក្រុមសិទ្ធិមនុស្សឈានមុខគេមួយរបស់ប្រទេសវេណេស៊ុយអេឡា បានរាយការណ៍ពីការដោះលែងឱ្យមានសេរីភាពនៃអ្នកទោសនយោបាយយ៉ាងហោចណាស់ ៨០ នាក់។

លោក Alfredo Romero ប្រធាន Foro Penal បាននិយាយថា ភ្នាក់ងាររបស់លោក កំពុងផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកដែលត្រូវបានដោះលែងពីពន្ធនាគារទូទាំងប្រទេស ចាប់តាំងពីថ្ងៃសៅរ៍ ហើយក៏អាចមានការដោះលែងបន្ថែមទៀតផងដែរ។
យោងតាមរបាយការណ៍ អះអាងថា នេះជាក្រុមអ្នកទោសចុងក្រោយបំផុតដែលត្រូវបានដោះលែង ចាប់តាំងពីសហរដ្ឋអាមេរិកចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolás Maduro ក្នុងការវាយឆ្មក់មួយ ហើយនាំយកលោក ទៅកាន់ទីក្រុងញូវយ៉កដើម្បីជំនុំជម្រះក្តីពីបទជួញដូរគ្រឿងញៀន កាលពីដើមខែនេះ។
កាលពីថ្ងៃសុក្រ ប្រធានាធិបតីស្តីទីរបស់ប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បាននិយាយថា អ្នកទោសជាង ៦០០ នាក់ត្រូវបានដោះលែង ប៉ុន្តែភ្នាក់ងារ Foro Penal បញ្ជាក់ថា តួលេខនេះក្លែងក្លាយ៕


ដោយ៖ ពេជ្រ
