ហ្សេលេនស្គី ថាឈានដល់កិច្ចព្រមព្រៀងផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសជាមួយ ត្រាំ

លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា លោក និងលោក ត្រាំ ឈានដល់កិច្ចព្រមព្រៀងជាមួយគ្នាលើការផ្គត់ផ្គង់ប្រព័ន្ធមីស៊ីល Patriot ការពារដែនអាកាស។

លោក បានឱ្យដឹងថា លោក បានពិភាក្សាបញ្ហានេះជាមួយលោក ត្រាំ នៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos។

កាសែត Ukrinform បានដកស្រង់សម្តីរបស់លោក ហ្សេលេនស្គី ដែលបញ្ជាក់ថា យើងពិតជាឈានដល់ការព្រមព្រៀងទទួលប្រព័ន្ធការពារដែនអាកាសពីអាមេរិក ប៉ុន្តែយើងមិនទាន់ដឹងចំនួននៅឡើយទេ។

ទន្ទឹមនោះ លោក ហ្សេលេនស្គី ក៏បានត្អូញត្អែរថា វាពិបាកសម្រាប់អ៊ុយក្រែនក្នុងការស្វែងរកមីស៊ីលសម្រាប់ប្រព័ន្ធ Patriot និងចវិកាដើម្បីទិញវា៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment