​កិច្ចប្រជុំ​ផ្សព្វផ្សាយសារាចរណែនាំស្ដីពីការអនុវត្តច្បាប់​ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ​ ២០២៦ជូនមន្ទីរជំនាញអង្គភាពជុំវិញខេត្ត

បន្ទាយមានជ័យ​ ៖ លោក​ ហ៊ឹលរ៉ាយ៉ា​ អភិបាលរងខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាព​ នៅក្នុងកិច្ចប្រជុំសារាចរណែនាំស្ដីពីការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងនៅឆ្នាំ​២០២៦​  ជូនមន្ទីរជំនាញអង្គភាពជុំវិញខេត្តនាព្រឹកថ្ងៃទី២៣​ ខែមករា​ ឆ្នាំ២០២៦​ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ក្នុងនោះក៏មានការចូលរួមពីប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

លោក បឹង គឹមសឹង​ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានឲ្យដឹងថា កិច្ចប្រជុំផ្សព្វផ្សាយនៅថ្ងៃនេះ​ ពិតជាមានសារៈសំខាន់​ សម្រាប់​ អស់លោកលោកស្រី​ ដែលជា​ មន្រ្ដី​មន្ទីរជំនាញអង្គភាពជុំវិញខេត្តនិងភាគីពាក់ព័ន្ធតាមរយៈ​ ការទទួលបាននៅ​ ពុទ្ធិថ្មីបន្ថែមសម្រាប់អនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងនៅឆ្នាំ២០២៦​ សំដៅយ៉ាងណាឲ្យការអនុវត្តថវិកា​ របស់អង្គភាពនីមួយៗ​ ដោយមានភាពរលូនត្រឹមត្រូវទាន់ពេលវេលា​ ប្រកបដោយប្រសិទ្ធភាព​ ស័ក្តិសិទ្ធិតម្លាភាពនិងការទទួលខុសត្រូវខ្ពស់ស្របតាមសារាចរណែនាំលេខ​ ០២១​ សហវ.សរអថ​ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងនៅឆ្នាំ​ ២០២៦​ មានគោលដៅពង្រឹង ជីវិតការពារអធិបតេយ្យជាតិ​ និងបូរណភាពទឹកដី​ និងបន្តគាំទ្រអនុវត្តនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលជាពិសេសការអនុវត្តនូវអាទិភាពគោលនយោបាយសំខាន់​ៗ និងវិធានការគន្លឹះនានា​ ដែលត្រូវបានដាក់ឲ្យអនុវត្តជាបន្តបន្ទាប់ចាប់ពីដើមនីតិកាលទី៧​ នៃរដ្ឋសភា​ ឲ្យសម្រេចបាននូវលទ្ធផលផ្លែផ្កា អតិបរមាដើម្បីឆ្លើយតបនឹងសំណូមពរសេចក្ដីត្រូវការ​ និងការរំពឹងទុករបស់បងប្អូនប្រជាជនកម្ពុជាដែលជាម្ចាស់ឆ្នោត។

លោក​ ហ៊ឹល​ រ៉ាយ៉ា​ អភិបាលរងខេត្តបានមានប្រសាសន៍ថា​ ក្នុងបរិយាកាសនៃការទទួលរងនូវការឈ្លានពាននិងការរំលោភបំពានជាបន្តបន្ទាប់មកលើអធិបតេយ្យជាតិបូរណភាព នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ​  កម្ពុជានៅតែបន្តជួបប្រឈមនឹងហានិភ័យនិងភាពមិនប្រាកដប្រជាខ្ពស់ពីកត្តាខាងក្រៅដែលជា​ ប្រការយាយី​ ដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន​ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច​ សង្គម​ សម្រាប់រយៈពេលខ្លីនិងមធ្យមនាពេលខាងមុខ។ នៅក្នុងន័យនេះ​ កម្ពុជាត្រូវ ការយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងសមត្ថភាពអធិបតេយ្យភាពនិងបូរណភាពទឹកដី​ ការអភិវឌ្ឍមនុស្សនិងស្ថាប័ន​ ដើម្បីកសាងបាននូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយដែលកាន់តែស្អាតស្អំឆ្លាតវៃ​ និងមានសមត្ថភាពខ្លាំងពូកែ​ ហើយអាចដោះស្រាយបញ្ហាប្រឈមសង្គមសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការលើកកម្ពស់ភាព ប្រជែងសម្រាប់ទ្រទ្រង់ដល់ដំណើរការអភិវឌ្ឍកម្មស៊ីជម្រៅរបស់កម្ពុជា។ ជាពិសេសការត្រៀមខ្លួនឲ្យបានល្អនៅក្នុងការប្រែក្លាយបញ្ហាប្រឈមនានាឲ្យតែជាកាលានុវត្តភាពសម្រាប់លើកកម្ពស់ប្រសិទ្ធភាព​ នៃការប្រកួតប្រជែងសេដ្ឋកិច្ច​ និងកែលម្អបរិស្ថាននៃការយោគយល់ដើម្បីទទួលនិងទាក់ទាញ នាំចូលការវិនិយោគ​ និងធុរកិច្ច​ ដែលអាចនឹងហូរចេញពីតំបន់មានជម្លោះពាណិជ្ជកម្មចូលមកកម្ពុជា៕

Written by 

Related posts

Leave a Comment