លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា បច្ចេកវិទ្យាជំនាន់ថ្មីរបស់ក្រុមហ៊ុន Huawei ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ជាពិសេសការប្រើប្រាស់ទូរសព្ទដៃ Huawei Mate X7 ដែលទើបសម្ពោធជាផ្លូវការនៅឆ្នាំ២០២៦នេះ។ លោកថាបើមានទូរសព្ទនេះមួយគ្រឿងប្រៀបដូចជាមានលេខាមួយរូបនៅក្បែរខ្លួនអ៊ីចឹងដែរ ដោយហេតុថាមានមុខងារច្រើនអាចប្រើប្រាស់បានដូចជាកុំព្យូទ័រ។ ប៉ុន្ដែទន្ទឹមនឹងការផ្ដល់អត្ថប្រយោជន៍ច្រើន វាក៏អាចមានផលប៉ះពាល់ផងដែរប្រសិនបើប្រើប្រាស់ក្នុងផ្លូវអវិជ្ជមាន។

សូមជម្រាបថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បានធ្វើឱ្យពិភពស្មាតហ្វូនកក្រើកម្តងទៀត ដោយបានបញ្ចេញនូវកំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ១របស់ខ្លួន នោះគឺHuawei Mate X7។ ពិធីសម្ពោធជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីនេះ បានរៀបចំឡើងនារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះនៅរាជធានីភ្នំពេញ ដោយមានការចូលរួមជាភ្ញៀវកិត្ដិយសពីសំណាក់លោក ខៀវ កាញារីទ្ធ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា, សារព័ត៌មានធំៗទាំងក្នុងនិងក្រៅប្រទេសជាច្រើនស្ថាប័ន វត្តមានKOL ល្បីៗផងដែរ ដើម្បីស្វែងយល់និងទទួលបទពិសោធផ្ទាល់ពីបច្ចេកវិទ្យាថ្មីនេះ។

ស្មាតហ្វូនអេក្រង់បត់ Huawei Mate X7 ត្រូវបានចាត់ទុកជានិមិត្តរូបនៃភាពថ្លៃថ្នូរ និងប្រសិទ្ធភាពការងារសម្រាប់ថ្នាក់ដឹកនាំ និងធុរជន។ វាមិនគ្រាន់តែជាឧបករណ៍ទំនាក់ទំនងទេ តែវាជាការិយាល័យចល័តនិងជាផ្នែកមួយដែលបង្ហាញពីកិត្យានុភាពនៃអ្នកប្រើប្រាស់។ សរុបមក ការជ្រើសរើស Huawei Mate X7 គឺជាការវិនិយោគដ៏ត្រឹមត្រូវសម្រាប់លោកអ្នក ដែលវាអាចជួយជំរុញភាពជោគជ័យលើកិច្ចការងារ និងអាជីពការងាររបស់លោកអ្នកបាន។
គួរបញ្ជាក់ថា ក្រៅពីការប្រកាសសម្ពោធជាផ្លូវការនូវកំពូលស្មាតហ្វូនអេក្រង់បត់ Huawei Mate X7ក្រុមហ៊ុន Huawei ក៏បានបង្ហាញនូវផលិតផលជំនាន់ថ្មីរបស់ខ្លួនផ្សេងទៀតដូចជាកាសស្តាប់ត្រចៀកថ្មី ទំនើបHuawei FreeClip 2, Huawei MatePad 12 X (New) និង Huawei WiFi Mesh 3X Pro ផងដែរ៕





