ក្រោយរំដោះចេញពីរបបប៉ុល ពតឆ្នាំ១៩៧៩ពិសេសក្រោយពេលដែលខ្ញុំនិយាយពីរឿងកូនស្លាប់ដោយមានភាគនិទាននិងភាពយន្តរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មីមកមានមនុស្សមិនតិចជាង២០នាក់ទេដែលបន្លំខ្លួនធ្វើជាកំសត់កូនប្រុសខ្ញុំដែលបានស្លាប់ទៅនោះមកចាប់ជាតិ។
មនុស្សទាំងនោះខ្លះសរសេរជាសំបុត្របញ្ជូនឱ្យខ្ញុំខ្លះចុះតាមទស្សនាវដ្តីនិងចុងក្រោយបង្ហោះតាមបណ្តាញសង្គមដូចជាFacebook ជាដើម។
ករណីចុងក្រោយហាក់ដូចធ្ងន់បន្តិចមានទាំងអត្ថបទមានទាំងសារឆ្លើយឆ្លងជាមួយមនុស្សដែលស្គាល់telegram របស់ខ្ញុំ។
ខ្ញុំសូមអំពាវនាវដល់អ្នកភូតកុហកឈប់ប្រើការឈឺចាប់របស់ខ្ញុំដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតទៅទៀតទៅ៕




