កិច្ចប្រជុំអាមេរិក រុស្ស៊ី និងអ៊ុយក្រែន នឹងចាប់ផ្ដើមថ្ងៃនេះ នៅអារ៉ាប់រួម

លោកប្រធានាធិបតី Vladimir Zelensky បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មានគម្រោងរៀបចំកិច្ចប្រជុំត្រីភាគីនៅកម្រិតបច្ចេកទេសរវាងតំណាងសហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែន នៅថ្ងៃទី ២៣-២៤ ខែមករា នៅអារ៉ាប់រួម។

លោក បានលើកឡើងថា ថ្ងៃទី ២៣ និងថ្ងៃទី ២៤ ខែមករា នឹងជាកិច្ចប្រជុំត្រីភាគីលើកដំបូងនៅអារ៉ាប់រួម។

លោក Zelensky បានបន្ថែមថា ខ្ញុំសង្ឃឹមថា UAE បានដឹងអំពីរឿងនេះ។ យើងមានការភ្ញាក់ផ្អើលពីភាគីអាមេរិក។ ខ្ញុំគិតថាវាល្អដែលនឹងមានកិច្ចប្រជុំត្រីភាគីបែបនេះនៅកម្រិតបច្ចេកទេស ដើម្បីដោះស្រាយបញ្ហា។

លោក Steve Witkoff បេសកជនពិសេសប្រធានាធិបតីអាមេរិក បានឱ្យដឹងថា ក្រុមការងារស្តីពីការដោះស្រាយជម្លោះនៅអ៊ុយក្រែន នឹងជួបគ្នានៅទីក្រុង Abu Dhabi ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment