អ៊ីតាលី ជំរុញឱ្យ ពូទីន ចូលរួម «ក្រុមប្រឹក្សាសន្តិភាព» នៅហ្គាហ្សា

រុស្ស៊ី ស្ថិតក្នុងចំណោមប្រទេសដែលត្រូវបានលោកប្រធានាធិបតីអាមេរិក ដាក់សំណើអញ្ជើញឱ្យចូលរួមជាមួយ «ក្រុមប្រឹក្សាសន្តិភាព» នៅតំបន់ហ្គាហ្សា។

យោងតាមការដកស្រង់សម្ដីលោកស្រីនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni ដោយកាសែត Il Messaggero ចាត់ទុកថា វាសមហេតុផលសម្រាប់រុស្ស៊ី ក្នុងការចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពដើម្បីគ្រប់គ្រង និងកសាងតំបន់ហ្គាហ្សាឡើងវិញ។

លោកស្រី Meloni បាននិយាយ នៅក្នុងបទសម្ភាសន៍មួយនៅលើកម្មវិធីទូរទស្សន៍ Rai Porta a porta ថា «ក្រុមប្រឹក្សាសន្តិភាព» នេះគឺជាយន្តការពហុភាគី ហើយដូចជាស្ថាប័នណាមួយដែរ វាប្រមូលផ្តុំអ្នកចូលរួមដែលមានជំហរខុសគ្នាខ្លាំង។ នោះហើយជាមូលហេតុដែលពហុភាគីគឺចាំបាច់។

លោកស្រី បានបន្ថែមថា ក្រុមប្រឹក្សានេះ បានបង្កើតឡើងក្នុងក្របខ័ណ្ឌនៃសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដូច្នេះវាគឺជាស្របច្បាប់ និងសមហេតុផលទាំងស្រុង។

ការអញ្ជើញឱ្យចូលរួមក្រុមប្រឹក្សាសន្តិភាព ត្រូវបានផ្ញើទៅកាន់មេដឹកនាំបរទេសជាច្រើន រួមទាំងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា សំណើនេះកំពុងស្ថិតក្រោមការពិចារណា។

គួរបញ្ជាក់ថា លោក ត្រាំ មានបំណងធ្វើជាប្រធានក្រុមប្រឹក្សានេះ ដែលក្រោមកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងចលនាជ្រុលនិយមប៉ាឡេស្ទីន Hamas ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment