អាជ្ញាធរ ព្រមានកម្រិតខ្យល់មិនល្អតាមទីក្រុងជាច្រើននៅស្រីលង្កា

គុណភាពខ្យល់បានធ្លាក់ចុះដល់កម្រិតមិនល្អនៅក្នុងតំបន់ជាច្រើននៃប្រទេសស្រីលង្កា នៅថ្ងៃពុធនេះ ដែលជំរុញឱ្យអាជ្ញាធរ ចេញការព្រមានឱ្យសាធារណជនមានការប្រុងប្រយ័ត្ន។

អង្គការស្រាវជ្រាវអគារជាតិ (NBRO) បានរាយការណ៍ថា សន្ទស្សន៍គុណភាពខ្យល់ (AQI) ធ្លាក់ចុះដល់កម្រិតមិនល្អនៅក្នុងរដ្ឋធានីរដ្ឋបាលរបស់ប្រទេសស្រីលង្កា គឺ Sri Jayewardenepura Kotte, Polonnaruwa, Anuradhapura, Vavuniya, Puttalam និង Galle។

NBRO បានព្រមានថា ប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងនេះអាចជួបប្រទះផលប៉ះពាល់ដល់សុខភាព ខណៈដែលមនុស្សនៅក្នុងក្រុមងាយរងគ្រោះអាចប្រឈមមុខនឹងផលប៉ះពាល់ធ្ងន់ធ្ងរជាងនេះ។

NBRO ក៏បានណែនាំសាធារណជនឱ្យស្វែងរកការព្យាបាលពីគ្រូពេទ្យ ប្រសិនបើស្ថានភាពគុណភាពខ្យល់នាំឱ្យមានការលំបាកក្នុងការដកដង្ហើម ជាពិសេសក្នុងចំណោមបុគ្គលដែលងាយរងគ្រោះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment