​ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត ឧបត្ថមថវិកា ភេសជ្ជៈ ជូន ​លោក​ ប៉ុក សារុំ ​ដែល​យោធា​សៀម​ចាប់​និងបញ្ជូនមកស្រុកកំណើតវិញហើយសំរាក​ព្យាបាល​ជំងឺ​នៅមន្ទីរពេទ្យមិត្តភាព-កម្ពុជាជប៉ុន

បន្ទាយមានជ័យ ​៖ នៅព្រឹកថ្ងៃទី ២១ ខែ មករា  ឆ្នាំ២០២៦ ​លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នង​ការ​នគរបាល​ខេត្តបន្ទាយមានជ័យ  បានចាត់លោកឧត្តមសេនីយ៍ត្រី  រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរងផែនការងារ អាវុធគ្រឿងផ្ទុះ អគ្គីភ័យ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ មាន ថវិកា​ ​ ភេសជ្ជៈ សួរសុខទុក្ខ លោក​ ប៉ុក សារុំ ភេទប្រុស អាយុ ៦៤ឆ្នាំ ជាប្រជាពលរដ្ឋ មានទីលំនៅបច្ចុប្បន្ន ភូមិបន្ទាយមានឬទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ​ ដែល​យោធា​សៀម​ចាប់ខ្លួនបានកាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ ហើយបញ្ជូនត្រឡប់វិញ​ នៅថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២៦ ហើយសំរាក​ព្យាបាល​ជំងឺ​នៅមន្ទីរពេទ្យមិត្តភាព-កម្ពុជាជប៉ុន ស្រុកមង្គលបូរី ។

លោកឧត្តមសេនីយ៍ត្រី ស្នងការរង  តំណាងលោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នង​ការ​នគរបាល​ខេត្តបន្ទាយមានជ័យ ក៏បានពាំនាំការសួរសុខទុក្ខពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ ជូនដល់លោកអ៊ុ ប៉ុក សារុំ និងជូនពរលោក​ សូមឱ្យឆាប់ជាសះស្បេីយ​ និងមានសុខភាពល្អមាំមួនឡើងវិញ​ ដើម្បីអាចត្រឡប់ទៅលំនៅដ្ឋានវិញ។ ជាមួយគ្នានេះ ក្នុងនាមស្នងការដ្ឋាននគរបាលខេត្ត ក៏សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ដែលបានសហការ ក្នុងការជួយសម្របសម្រួលដឹកជញ្ជូន និងព្យាបាលបងប្អូនប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ និងបានល្អ ។

ជាមួយគ្នានោះ លោក ប៉ុក សារុំ សូមគោរពជូនពរដល់គ្រប់ថ្នាក់ដឹកនាំទាំងអស់ តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ សូម ទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងសម្រេចបានជោគជ័យ នូវបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងកិច្ចការ ការពារបូរណភាពទឹកដី និងរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងសូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Written by 

Related posts

Leave a Comment