ចំនួនអ្នកស្លាប់ ដោយសារអគ្គីភ័យដ៏ធំមួយឆាបឆេះនៅផ្សារទំនើបមួយកន្លែងក្នុងទីក្រុងការ៉ាជី បានកើនឡើងដល់ ២៣ នាក់ ខណៈក្រុមអ្នកជួយសង្គ្រោះ រកឃើញសាកសពបន្ថែមទៀតដែលជាប់ខាងក្នុងអគារដែលខូចខាតយ៉ាងធ្ងន់ធ្ងរ និងមនុស្សរាប់សិបនាក់នៅតែបាត់ខ្លួន។

ក្រុមអ្នកពន្លត់អគ្គីភ័យ ប្រើពេល ២៤ ម៉ោង ដើម្បីគ្រប់គ្រងស្ថានការណ៍ទាំងស្រុង។ ចំនួនអ្នកស្លាប់ ត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត។
ក្រុមអ្នកជួយសង្គ្រោះ កំពុងបន្តប្រតិបត្តិការស្វែងរកអ្នកជាប់គាំងខាងក្នុងដែលគេរំពឹងថានៅសេសល់ ខណៈរដ្ឋាភិបាលនឹងផ្តល់សំណងចំនួន ១០ លានរូពី (៣៦,០០០ ដុល្លារអាមេរិក) ដល់ក្រុមគ្រួសារនៃអ្នកស្លាប់ម្នាក់ៗ។
អគ្គីភ័យ បានឆាបឆេះ កាលពីយប់ថ្ងៃសៅរ៍ នៅមជ្ឈមណ្ឌលផ្សារទំនើប Gul Plaza ច្រើនជាន់ នៅក្នុងសង្កាត់ពាណិជ្ជកម្មរបស់ទីក្រុង៕


ដោយ៖ ពេជ្រ
