ចាន់​ វឌ្ឍនា​កា​ ​និង​ត្រូវ​ត្រឡប់​មកកាន់​ទីលាន​ប្រកួតផ្លូវ​ការ​វិញ​នៅថ្ងៃទី២១ ខែមករានេះ

យោងតាមការចុះផ្សាយរបស់ផេកកីឡា Cam-Sport Official បានឲ្យដឹងថា កីឡាករ​ ចាន់​ វឌ្ឍនា​កា​ ​និង​ត្រូវ​ត្រឡប់​មកកាន់​ទីលាន​ប្រកួតផ្លូវ​ការ​វិញ​ឱ្យ​ក្លឹប​បឹងកេត ក្នុង​ការ​ប្រកួត​ពានរង្វាន់​សម្ដេច​ ហ៊ុន​ សែន​ ថ្នាក់​ជាតិ​ ដោយ​ត្រូវ​ប៉ះ​ក្លឹប​ឡាយ​អ៊ិនឃីង​ ថ្ងៃ​ទី២១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង​៣:៣០រសៀល កីឡដ្ឋាន​ Akihiro Kato ខេត្ត​សៀមរាប។ ស្របពេល ផុសស្ទ័រការប្រកួតរបស់ក្លិបបឹងកេតក៏បានដាក់រូបកីឡាករ​ ចាន់​ វឌ្ឍនា​កា ផងដែរ។

សូមជម្រាបថា កីឡាករ​ ចាន់​ វឌ្ឍនា​កា​ បាន​ចំណាយ​ពេល​សម្រាក​ព្យាបាល​របួស​ ACL​ ជង្គង់​ខាង​ឆ្វេង​អស់​រយៈពេល​១ឆ្នាំ​ ហើយ​ ដោយ​សព្វថ្ងៃ​នេះ​គាត់​មាន​អាយុ​៣១ឆ្នាំ៕​

Written by 

Related posts

Leave a Comment