បន្ទាយមានជ័យ ៖ សមណសិស្ស ចំនួន ៣២០ អង្គ មកពី ៩ ក្រុង ស្រុក បានចូលរួម ប្រឡងវិញ្ញាបនពុទ្ធិកបឋមសិក្សា ឆ្នាំសិក្សា ២០២៥ .២០២៦ នៃពុទ្ធិកវិទ្យាល័យ សម្តេច ជា ស៊ីម ស្ថិត ក្នុងភូមិ ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦។ ការប្រឡងប្រឡងវិញ្ញាបនពុទ្ធិកបឋមសិក្សា ឆ្នាំសិក្សា ២០២៥ .២០២៦នេះ មានការចូលរួម ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណះថ្នាក់កិត្តិយស និងជាមេគណខេត្ត ព្រះគ្រូវ៉ា ចិន្តា ព្រះមេគណខេត្តគណ:ធម្មយុត្តិនិកាយ ព្រះអង្គណាប់ម៉ីន ព្រះបឡាត់គណខេត្តបន្ទាហមានជ័យ និងជាព្រះចៅអធិការវត្តជុំគិរីចំការខ្នុរ លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ សាសនា លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត និង សមណសិស្ស៣២០អង្គ។

លោកបៀវ ថាន បានមានប្រសាសន៍ថា៖ការប្រឡងវិញ្ញាបនបត្រ ពុទ្ធិកបឋមសិក្សា ឆ្នាំសិក្សា២០២៥-២០២៦ មានសមណសិស្សចូលប្រឡងមានចំនួន ៣២០ហើយមាន ១៣ បន្ទប់ ក្នុងនោះ បន្ទប់ទី១ ដល់បន្ទប់ទី ១២ មានបេក្ខសមណៈ ២៥ អង្គ និងបន្ទប់ទី ១៣ មានចំនួន ២០ អង្គ មានវិញ្ញាសាប្រឡង មានចំនួន ៦ មុខវិជ្ជា ក្នុងនោះប្រឡងមានចំនួន២ថ្ងៃ ១៧ ខែ មករា ឆ្នាំ២០២៦ ពេលព្រឹក វិញ្ញាសា ភាសាបាលី ២ពេលរសៀល មាន២ មុខវិជ្ជា គឺ វិញ្ញាសា តែងសេចក្តី វិញ្ញាសា ប្រវត្តិ-ភូមិ-វិទ្យាសាស្ត្រអនុវត្តន៍ វិញ្ញាសា ពុទ្ធវិន័យ -ពុទ្ធប្រវត្តិ-ពុទ្ធសាសនា ថ្ងៃ ១៨ ខែ មករា ឆ្នាំ២០២៦១-ពេលព្រឹក មាន ១ វិញ្ញាសា ១ មុខវិជ្ជា វិញ្ញាសា សរសេរតាមអានល្ងាច វិញ្ញាសា គណិតវិទ្យា។
លោកបៀវ ថាន បានបន្តថា៖ការ រៀបចំការប្រឡងនេះ ក្រសួងធម្មការនិងសាសនា មន្ទីរ បានសហការជាមួយគណៈគ្រប់គ្រងពុទ្ធិកវិទ្យាល័យសម្តេច ជា ស៊ីម សម្រាប់ការដាក់ពាក្យប្រឡងនេះតាមគោលការណ៍ប្រឡងនេះសមណសិស្សទាំង៣២០ អង្គ ត្រូវគោរពវិន័យ គោរពម៉ោង រួមទាំង វិន័យប្រឡង មិនយកសំណៅឯកសារ ចម្លើយ ក៏ដូចឧបករណ៍ អេឡិចត្រូនិចចូលក្នុងថ្នាក់ប្រឡងឡើយ ពោលគឺគោរពតាមបទបញ្ជារ បទបញ្ញត្តិ ដែលក្រសួងធម្មការ បានដាក់ចេញ បានគ្រប់ជ្រុងជ្រូយទាំងអស់ អ្នកចេះ គឺជាប់ សមណសិស្សទាំងអស់ ណាផ្ទុយពីបទបញ្ញត្តិនិងកម្រិតវិន័យរបស់ក្រសួងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ ។លោកបៀវថាន សង្ឃឹមនិងជឿជាក់យ៉ាងមាំថាសមណសិស្សទាំងអស់ រក្សាបាននូវលទ្ធផលល្អ ដើម្បីលើកស្ទួយមុខមាត់ខេត្តបន្ទាយមានជ័យបន្ថែមទៀត។

លោក យឹមសំណាង បានធ្វើការកោតសរសើរដល់ព្រះមន្ត្រីសង្ឃ សាលាគណខេត្ត សាលាអនុគណគ្រប់ស្រុកក្រុង ជាពិសេសមន្ត្រី មន្ទីរធម្មការទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ជួយធនធានព្រះសង្ឃ ដែលស្របតាមគោលនយោបាយអប់រំរបស់ រាជរដ្ឋាភិបាល របស់ សម្ដេច មហាបវរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ។
លោក យឹម សំណាង បានបញ្ជាក់ថា៖ដេីម្បីលេីកស្ទួយសាលាបាលីឲ្យរីកដុះដាលស្របជាមួយរដ្ឋធម្មនុញ្ញបានបន្តលើកស្ទួយវិស័យពុទ្ធសិក្សានៅក្នុងប្រទេសកម្ពុជាឲ្យមានការរីកចម្រើនត្រង់មាត្រា ៦៨ បានចែងថា រដ្ឋបានធ្វើការផ្សព្វផ្សាយសាលាបាលីនិងពុទ្ធិសិក្សា ក្នុងន័យបានបង្ហាញនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញនិងការអភិវឌ្ឍន៍ វិស័យពុទ្ធិសិក្សា។ មានវិស័យចាប់ពីកម្រិត បឋម មធ្យម ឧត្តមនិងក្រោមឧត្តម ជាឆ្អឹងខ្នងដ៏រឹងមាំរបស់ព្រះពុទ្ធសាសនានៃយើង។
ហេតុនេះវិស័យព្រះពុទ្ធសាសនា នេះត្រូវតែកែទម្រង់ឲ្យបានស៊ីជម្រៅនិងគ្រប់កម្រិតដើម្បីធានានូវគុណភាព សាមណៈសិស្ស និស្សិត ឲ្យក្លាយជាធនធានមនុស្ស ប្រកបដោយចំណេះ ជំនាញ និងមានគុណធម៌ពិតប្រាកដ។

លោក យឹមសំណាង បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រៅពីកែទម្រង់លើវិស័យសិក្សា មន្ត្រីសង្ឃត្រូវជំរុញ ឲ្យមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ និងព្រះសង្ឃគ្រប់អង្គ ត្រូវពង្រឹងសមត្ថភាពផ្នែកវិជ្ជាពុទ្ធសាស្ត្រ ដូចជាភាសាបាលី សំស្ក្រឹត ទ្រឹស្ដីព្រះធម៌វិន័យ និងវិជ្ជាផ្លូវលោកដើម្បីពង្រឹងស្ថាប័នព្រះពុទ្ធសាសនាផ្សព្វផ្សាយព្រះធម៌ ឲ្យបានទូលំទូលាយភាពក្រឹត្យក្រមនៃការគោរពធម៍វិន័យនិងពង្រីកធនធានព្រះសង្ឃក្នុងទិសដៅភាពស្ថិតស្ថេរជ័យភាពរបស់ព្រះពុទ្ធសាសនាផងដែរ។
លោកយឹមសំណាងបានជំរុញឲ្យសមណសិស្សទាំងអស់ត្រូវយកកិច្ចទុកដាក់ក្នុងការប្រឡងឲ្យបានខ្ជាប់ខ្ជួនឲ្យបានចំណេះនៅក្នុងខ្លួនពិតៗដើម្បីប្រែក្លាយខ្លួនទៅជាធនធានមនុស្សដែលជាតិត្រូវការជាចាំបាច់មិនអាចខ្វះបានផងដែរ៕





