លោក Sun Lei ភារធារីនៃបេសកកម្មអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ប្រទេសចិន កំពុងអំពាវនាវឱ្យសហរដ្ឋអាមេរិក គោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងជៀសវាងការប្រើប្រាស់កម្លាំងក្នុងទំហំណាមួយប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីជៀសវាងគ្រោះមហន្តរាយនៅក្នុងតំបន់។

លោក Lei បានលើកឡើងក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីអ៊ីរ៉ង់ថា សកម្មភាពយោធាណាមួយនឹងរុញច្រានតំបន់នេះ ទៅរកវិបត្តិកាន់តែខ្លាំងជាងនេះគឺយើងមិនចង់ឃើញនោះទេ។ យើងសូមអំពាវនាវយ៉ាងមុតមាំឱ្យសហរដ្ឋអាមេរិកគោរពតាមគោលដៅ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងបោះបង់ចោលគំនិតក្នុងការប្រើប្រាស់កម្លាំង។
លោក បានបន្ថែមថា យើងក៏អំពាវនាវឱ្យគ្រប់ភាគីទាំងអស់បង្ហាញការអត់ធ្មត់ផងដែរ។
លោក ក៏បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចខិតខំប្រឹងប្រែងជាក្រុមរបស់គ្រប់ភាគីទាំងអស់ ដើម្បីរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។
គួរបញ្ជាក់ថា ភាពតានតឹង កើតឡើងក្រោយលោក ត្រាំ ទទូចម្ដងហើយម្ដងទៀតពីគោលបំណង និងចេតនាក្នុងការដណ្ដើមយកកោះហ្គ្រីនឡែន ដោយតាមរយៈការប្រើកម្លាំងយោធា ឬទិញយកតែម្ដង៕


ដោយ៖ ពេជ្រ
