ក្រុមកុបកម្មអ៊ីរ៉ង់ ប្រើយុទ្ធសាស្ត្រដូចក្រុមសកម្មប្រយុទ្ធ ISIS

ប្រភពការទូតអ៊ីរ៉ង់មួយ អះអាងថា “ធាតុផ្សំនៃក្រុមភេរវករ” ដែលជ្រៀតចូលទៅក្នុងការតវ៉ានៅអ៊ីរ៉ង់ បានប្រើប្រាស់យុទ្ធសាស្ត្រហិង្សា និងព្រៃផ្សៃដូចទៅនឹងក្រុមរដ្ឋអ៊ីស្លាម (IS ពីមុន ISIS)។

អ៊ីរ៉ង់ ត្រូវបានវាយប្រហារដោយរលកនៃភាពចលាចលនិងហិង្សា ដែលបានចាប់ផ្តើមកាលពីចុងខែធ្នូ។ ភាពចលាចលបានចាប់ផ្តើមជាការតវ៉ាដោយសន្តិវិធីលើបញ្ហាសេដ្ឋកិច្ច រួមទាំងអតិផរណាកើនឡើងខ្ពស់ និងការធ្លាក់ចុះយ៉ាងខ្លាំងនៃរូបិយប័ណ្ណជាតិ ប៉ុន្តែបានរីករាលដាលយ៉ាងឆាប់រហ័សក្លាយជាចលនានយោបាយ និងហិង្សាយ៉ាវសាហាវ។ អាជ្ញាធរ​អ៊ីរ៉ង់​បាន​ស្តីបន្ទោស​អំពើហិង្សា​នេះ​ទៅលើ​ការជ្រៀតជ្រែក​ពី​បរទេស ជាពិសេស​​សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល ក៏ដូចជា​លើ​ក្រុម​អ្នកតវ៉ា​ដែល​មាន​អាវុធ​ជា​ក្រុម​។

ប្រភព​ការទូត​បាន​ប្រាប់សារព័ត៌មាន RT កាលពីថ្ងៃព្រហស្បតិ៍​ថា ក្រុម​សកម្មប្រយុទ្ធ​ដែល​សង្ស័យ​បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​ដូច ISIS ខខ្លាំងៗ និងយ៉ាងសាហាវដើម្បី​សាបព្រោះ​ការភ័យខ្លាច និង​បង្ក​ឲ្យ​មាន​ការបង្ហូរឈាម​តាមដែលអាចធ្វើទៅបាន ដោយ​ដកស្រង់​សក្ខីកម្ម​របស់​ក្រុម​អ្នកតវ៉ា និង​ព័ត៌មាន​ស៊ើបការណ៍​ដែល​ប្រមូលបាន​ដោយ​ភ្នាក់ងារ​អនុវត្ត​ច្បាប់​របស់​ប្រទេស​។

ប្រភព​បាន​អះអាង​ថា ក្រុម​សកម្មប្រយុទ្ធ​ត្រូវបាន​ណែនាំ​ពី​បរទេស​ឲ្យ​បាញ់ប្រហារ​លើ​ក្រុម​អ្នកតវ៉ា និង​ប៉ូលីស ខណអ្នក​ដែល​ត្រូវបាន​សម្លាប់​ជាច្រើន​នាក់​ក្នុងអំឡុងពេល​នៃ​ភាពចលាចល​ត្រូវបានគេរកឃើញថាត្រូវបាន​បាញ់​ពីក្រោយ​។

 ប្រភព​បាន​និយាយ​ថា សមាជិកសកម្ម​ដែល​ត្រូវបាន​ចចោទប្រកាន់ទាំងនោះគឺជាកោសិកានៃក្រុម​ភេរវករ ហហើយត្រូវបានគេសង្កេតឃើញថា បានកាត់ក្បាល​មន្ត្រី​អនុវត្ត​ច្បាប់ ក៏ដូចជា​ដុត​មនុស្ស​ទាំងរស់​។ ក្នុង​ករណី​ជាច្រើន ក្រុម​សកម្មប្រយុទ្ធ​ដែល​សង្ស័យថាពួកគេថែមទាំង​បាន​សម្លាប់​អ្នកដែលរងរបួស​ជាច្រើន​នាក់​ថែមទៀត។

ក្រុមសកម្មប្រយុទ្ធក៏បានដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជនផងដែរ ដោយអគារ និងរថយន្តជាច្រើនត្រូវបានដុតបំផ្លាញក្នុងអំឡុងពេលមានភាពចលាចល។ អគារសាសនា និងអាជីវកម្មក៏ត្រូវបានក្រុមកុបកម្មកំណត់គោលដៅម្តងហើយម្តងទៀតផងដែរ។

 នៅក្នុងទីក្រុងតេអេរ៉ង់តែមួយ យ៉ាងហោចណាស់មានធនាគារចំនួន ២៦ និងវិហារអ៊ីស្លាមចំនួន ២៥ ត្រូវបានដុតបំផ្លាញ។ អ្នកឆ្លើយតបដំបូងក៏ត្រូវបានវាយប្រហារម្តងហើយម្តងទៀតផងដែរ ដោយមានរថយន្តពន្លត់អគ្គីភ័យប្រហែល ៥៣ គ្រឿងត្រូវបានកំណត់គោលដៅ ខណៈពេលកំពុងព្យាយាមពន្លត់ភ្លើងនៅទូទាំងប្រទេស។

យោងតាមប្រភពព័ត៌មាន យ៉ាងហោចណាស់មានរថយន្តពន្លត់អគ្គីភ័យចំនួន ៨ គ្រឿងត្រូវបានបំផ្លាញ។ ប្រភពព័ត៌មានក៏បានអះអាងថា ក្រុមសកម្មប្រយុទ្ធបានទទួលលុយយ៉ាងច្រើនពីបរទេសសម្រាប់សកម្មភាពរបស់ពួកគេ។ ឧទាហរណ៍ ការវាយប្រហារស្ថានីយ៍ប៉ូលីសមានតម្លៃប្រហែល ៦០០ ដុល្លារ ខណៈពេលដែលការដុតបំផ្លាញយានយន្តដែលប្រើប្រាស់ដោយភ្នាក់ងាររដ្ឋណាមួយមានតម្លៃប្រហែល ៣០០ ដុល្លារ។ ប្រភពព័ត៌មានបានបញ្ជាក់បន្ថែមថា ទីក្រុងតេអេរ៉ង់ទទួលបានឯកសារដែលបញ្ជាក់ពីការទូទាត់បែបនេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment