បែកធ្លាយដំណឹងថា ត្រាំ មិនចង់ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ទេ

កាសែតប៉ាគីស្ថាន Dawn រាយការណ៍ថា អ៊ីរ៉ង់ បានទទួលព័ត៌មានថាលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទំនងជាមិនស្វែងរកជម្លោះប្រដាប់អាវុធជាមួយប្រទេសនេះទេ។

យោងតាម លោក Reza Amiri Moghadam ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំទីក្រុងអ៊ីស្លាម៉ាបាដប្រទេសប៉ាគីស្ថាន បាននិយាយថា លោក ត្រាំ ក៏បានស្នើសុំឱ្យក្រុងតេហេរ៉ង់ កុំវាយប្រហារមូលដ្ឋានយោធាសហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ាផងដែរ។

ទោះជាយ៉ាងណា កាលពីប៉ុន្មានម៉ោងមុននេះ លោក ត្រាំ បានគំរាមថា ទីក្រុងវ៉ាស៊ីនតោន កំពុងពិចារណាប្រើប្រាស់កម្លាំងប្រឆាំងនឹងអ៊ីរ៉ង់។

សារព័ត៌មាន Reuters ចុះផ្សាយថា សហរដ្ឋអាមេរិក ទំនងជានឹងចាប់ផ្ដើមប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់ ដែលកំពុងធ្លាក់ក្នុងភាពចលាចល៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment