សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា៖ «ស្ទើរតែភ្លេច! ថ្ងៃនេះគឺជាខួបលើកទី៤១ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ខ្ញុំ (១៤ មករា ១៩៨៥ – ១៤ មករា ២០២៦) ដែលពេលនោះជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេក្នុងពិភពលោក ក្នុងវ័យ៣២ឆ្នាំ បន្ទាប់ពីកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស ខែមករា ឆ្នាំ១៩៧៩ ក្នុងវ័យ២៧ឆ្នាំ និងជាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស ខែមិថុនា ឆ្នាំ១៩៨១ ក្នុងវ័យ២៩ឆ្នាំ។
រយៈពេលបំពេញការងារក្នុងរាជរដ្ឋាភិបាលរយៈពេលជាង៤៤ឆ្នាំ និងនៅព្រឹទ្ធសភាជិត៣ឆ្នាំ សរុបជាង៤៧ឆ្នាំ ធ្វើឲ្យខ្ញុំស្គាល់ស្ទើរគ្រប់រសជាតិនៃបញ្ហារបស់ជាតិ និងប្រជាជនក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ»៕(AKP)







