អាមេរិក អាចចាប់ផ្ដើមប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់ ២៤ម៉ោង ខាងមុខនេះ

ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ទំនងជាអាចនឹងចាប់ផ្តើមក្នុងរយៈពេល ២៤ ម៉ោងខាងមុខ។ នេះបើយោងតាមការដកស្រង់សម្តីរបស់មន្ត្រីអឺរ៉ុប។

មន្ត្រីអ៊ីស្រាអែលម្នាក់ បានប្រាប់ឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ហាក់ដូចជាបានសម្រេចចិត្តអនុវត្តប្រតិបត្តិការនេះរួចហើយ ប៉ុន្តែទំហំ និងពេលវេលាមិនច្បាស់លាស់។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍ថា.អ៊ីរ៉ង់ បានព្រមានប្រទេសជិតខាងថា ខ្លួននឹងចាត់វិធានការសងសឹក ដោយបាញ់ផ្លោងលើមូលដ្ឋានទ័ពក្រុងវ៉ាស៊ីតោន ក្នុងករណីមានការវាយប្រហារលើខ្លួន។

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បាននិយាយថា ទីក្រុងតេអេរ៉ង់ ប្រាប់ប្រទេសក្នុងតំបន់ រួមមានអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម រហូតដល់ប្រទេសទួរគីថា មូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសទាំងនោះនឹងត្រូវវាយប្រហារ ប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារខ្លួន។

គួរបញ្ជាក់ថា ភាពចលាចលនៅក្នុងប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមនៅថ្ងៃទី ២៩ ខែធ្នូ បន្ទាប់ពីការតវ៉ាតាមដងផ្លូវដែលបណ្តាលមកពីការធ្លាក់ចុះតម្លៃប្រាក់រៀល ហើយបានរីករាលដាលដល់ទីក្រុងធំៗជាច្រើន។ រដ្ឋាភិបាល បាននិយាយថា មន្ត្រីប៉ូលិសប្រហែល ៤០ នាក់ ត្រូវបានសម្លាប់។ ចាប់តាំងពីថ្ងៃទី ៨ ខែមករា យោងតាមរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បញ្ជាក់ថា  ភេរវករប្រដាប់អាវុធបានលេចឡើងក្នុងចំណោមក្រុមបាតុករ។ អ៊ីរ៉ង់ បានស្តីបន្ទោសអ៊ីស្រាអែល និងសហរដ្ឋអាមេរិកចំពោះការរៀបចំកុបកម្មនេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment