អង់គ្លេស ប្រកាសបិទស្ថានទូត និងជម្លៀសមន្ត្រីចេញពីអ៊ីរ៉ង់ហើយ អាចមានរឿងធំ

ខណៈការកើនឡើងនៃភាពតានតឹងនៅមជ្ឈិមបូព៌ា ចក្រភពអង់គ្លេស បានជម្លៀសឯកអគ្គរដ្ឋទូត និងមន្ត្រីទាំងអស់នៃនាយកដ្ឋានកុងស៊ុលរបស់ស្ថានទូតចេញពីទីក្រុងតេអេរ៉ង់។

យោងតាមកាសែត The Daily Telegraph រាយការណ៍ថា ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីការវាយតម្លៃយ៉ាងហ្មត់ចត់អំពីស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ង់។

ទន្ទឹមនោះ កាសែត The Daily Mirror ក៏បានដោយដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលចក្រភពអង់គ្លេសម្នាក់ថា ស្ថានទូតចក្រភពអង់គ្លេសនៅទីក្រុងតេអេរ៉ង់ នឹងត្រូវបានបិទជាបណ្តោះអាសន្ន ផងដែរ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា សហរដ្ឋអាមេរិក អាចនឹងចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ក្នុងរយៈពេល ២៤ ម៉ោង ទៀតនេះ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា លោក កំពុងពិចារណាយ៉ាងម៉ត់ចត់អំពីការប្រើប្រាស់កម្លាំងប្រឆាំងនឹងអ៊ីរ៉ង់។

គួរបញ្ជាក់ថា ភាពចលាចលនៅក្នុងប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមនៅថ្ងៃទី ២៩ ខែធ្នូ បន្ទាប់ពីការតវ៉ាតាមដងផ្លូវដែលកើតឡើង ដោយសារការធ្លាក់ចុះយ៉ាងខ្លាំងនៃអត្រាប្តូរប្រាក់រៀលអ៊ីរ៉ង់ ហើយបានរីករាលដាលតាមទីក្រុងធំៗ។ អាជ្ញាធរ រាយការណ៍ពីការស្លាប់របស់មន្ត្រីរក្សាសន្តិសុខចំនួន ៤០ នាក់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment