ត្រាំ ព្រមានអ៊ីរ៉ង់ ប្រយ័ត្នស្គាល់ថ្នាំខ្លាំងអាមេរិក បើបន្តសម្លាប់បាតុករ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមជាថ្មីម្ដងទៀតអំពីលទ្ធភាពនៃការដាក់សម្ពាធដ៏ខ្លាំងក្លាបំផុតដែលមិនអាចទាយទុកបានប្រឆាំងប្រទេសអ៊ីរ៉ង់ ដែលកំពុងតែប្រឈមមុខនឹងភាពចលាចល។

លោក បានប្រាប់ឱ្យដឹង ដោយធ្វើអត្ថាធិប្បាយលើការចោទប្រកាន់អំពីផែនការរបស់អាជ្ញាធរអ៊ីរ៉ង់ ក្នុងការប្រហារជីវិតក្រុមបាតុករប្រឆាំងរដ្ឋាភិបាលថា ប្រសិនបើពួកគេធ្វើរឿងបែបនេះ យើងនឹងចាត់វិធានការខ្លាំងក្លា។

កាលពីថ្ងៃទី ២៩ ខែធ្នូ ក្រុមបាតុករដែលភាគច្រើនជាអាជីវករ បានចាប់ផ្តើមការតវ៉ានៅទីក្រុងតេអេរ៉ង់ ដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនៃសេដ្ឋកិច្ចអ៊ីរ៉ង់។ នៅថ្ងៃបន្ទាប់ ពោលគឺថ្ងៃទី ៣០ ខែធ្នូ និស្សិតជាច្រើនក៏បានចូលរួមក្នុងការចលាចលនេះ។ កុប្បកម្មបានរីករាលដាលដល់ទីក្រុងធំៗភាគច្រើន។

ការតវ៉ាកាន់តែឡើងកម្ដៅ នៅល្ងាចថ្ងៃទី ៨ ខែមករា ដែលយ៉ាងហោចណាស់ជនស៊ីវិល ១៣ នាក់ រួមទាំងកុមារម្នាក់ ត្រូវបានសម្លាប់។ អាជ្ញាធរ បានរាយការណ៍ពីការស្លាប់របស់មន្ត្រីចំនួន ៣៨ នាក់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment