អ៊ីរ៉ង់ ឱ្យ UN និយាយអាមេរិក និងអ៊ីស្រាអែល ឈប់បង្កអរិយភាពប្រឆាំងក្រុងតេអេរ៉ង់

លោក Amir-Saeid Iravani តំណាងអចិន្ត្រៃយ៍អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា អ៊ីរ៉ង់ អំពាវនាវឱ្យអង្គការសហប្រជាជាតិជំរុញសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បោះបង់ចោលគោលនយោបាយបង្កអស្ថិរភាពប្រឆាំងនឹងទីក្រុងតេអេរ៉ង់។

លោក Amir-Saeid Iravani បានលើកឡើងថា សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ អំពាវនាវជាបន្ទាន់ដល់អគ្គលេខាធិការ ក្រុមប្រឹក្សាសន្តិសុខ និងជាពិសេសសមាជិកដែលទទួលខុសត្រូវ ឱ្យបំពេញកាតព្វកិច្ចផ្អែកលើធម្មនុញ្ញដោយថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទម្រង់នៃការញុះញង់ឱ្យមានអំពើហិង្សា ការគំរាមកំហែងប្រើប្រាស់កម្លាំង និងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់ដោយសហរដ្ឋអាមេរិក។

លោក បន្តថា UN ត្រូវតែជំរុញឱ្យសហរដ្ឋអាមេរិក និងរបបអ៊ីស្រាអែល បញ្ឈប់ជាបន្ទាន់នូវគោលនយោបាយ ការអនុវត្តបង្កអស្ថិរភាព និងគោរពតាមកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិ។

ទន្ទឹមនោះ លោក ក៏បានព្រមានសហរដ្ឋអាមេរិកប្រឆាំងនឹងការសម្រេចចិត្តខុសណាមួយដែលអាចកើតមានក្នុងការធ្វើសកម្មភាពឈ្លានពានយោធាណាមួយប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ផងដែរ។

លោក បានកត់សម្គាល់បែបនេះ នៅក្នុងលិខិតមួយផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Abukar Dahir Osman។

លោក បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក និងរបបអ៊ីស្រាអែល នឹងទទួលខុសត្រូវផ្នែកច្បាប់ដោយផ្ទាល់ និងមិនអាចប្រកែកបានចំពោះការសម្លាប់ជនស៊ីវិលស្លូតត្រង់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment