ចិន ចេញប្រតិកម្មហើយ រឿងពន្ធអាមេរិកលើប្រទេសដៃគូពាណិជ្ជកម្មអ៊ីរ៉ង់

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បាននិយាយថា ប្រទេសចិន នឹងការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួនយ៉ាងរឹងមាំ ប្រសិនបើសហរដ្ឋអាមេរិកដាក់ពន្ធ ២៥ ភាគរយ សម្រាប់កិច្ចសហប្រតិបត្តិការជាមួយអ៊ីរ៉ង់ ដូចដែលត្រូវបានអនុម័តដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

អ្នកការទូតរូបនេះ បានប្រាប់សន្និសីទសារព័ត៌មានមួយថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធទេ។ ប្រទេសចិននឹងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនយ៉ាងម៉ឺងម៉ាត់ ខណៈពេលដែលលោកស្រី ធ្វើអត្ថាធិប្បាយលើការរំពឹងទុកនៃពន្ធរបស់សហរដ្ឋអាមេរិកទាក់ទងនឹងអ៊ីរ៉ង់។

លោកស្រី បានបន្ថែមថា ទីក្រុងប៉េកាំង មានជំហរច្បាស់លាស់ និងម៉ត់ចត់លើបញ្ហាបែបនេះ។

គួរបញ្ជាក់ថា លោក ត្រាំ បានដាក់ពន្ធ ២៥ ភាគរយ លើប្រទេសទាំងអស់ដែលធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់។ នេះបានធ្វើឡើងបន្ទាប់ពីរលកនៃការតវ៉ានៅក្នុងសាធារណរដ្ឋអ៊ីស្លាម ដែលស្តីបន្ទោសសហរដ្ឋអាមេរិក និងអ៊ីស្រាអែលចំពោះភាពចលាចល។ មេដឹកនាំសេតវិមានមិនបានច្រានចោលការប្រើប្រាស់កម្លាំងប្រឆាំងនឹងទីក្រុងតេអេរ៉ង់នោះទេ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment