រថក្រោះអ៊ីស្រាអែល បាញ់ផ្លោងជិតទីតាំងឈរជើងកងរក្សាសន្តិភាព UN នៅលីបង់ រំលោភសេចក្ដីសម្រេចធ្ងន់ធ្ងរ

កងកម្លាំងបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិនៅលីបង់ (UNIFIL) បានឱ្យដឹង កាលពីយប់ថ្ងៃច័ន្ទថា រថក្រោះអ៊ីស្រាអែល បើកការបាញ់ផ្លោងនៅជិតកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួននៅភាគខាងត្បូងប្រទេសលីបង់ ដោយហៅសកម្មភាពនេះថាជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសេចក្តីសម្រេចលេខ 1701 នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

UNIFIL បាលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងរក្សាសន្តិភាព សង្កេតឃើញរថក្រោះ Merkava អ៊ីស្រាអែល ២ គ្រឿង កំពុងចល័តពីទីតាំងជិតទីក្រុង Sarda ចូលទៅក្នុងប្រទេសនេះបន្ថែមទៀត។ បើទោះបីជាមានសំណើរបស់កងកម្លាំងរក្សាសន្តិភាពតាមរយៈបណ្តាញទំនាក់ទំនងដើម្បីបញ្ឈប់សកម្មភាពក៏ដោយ រថក្រោះអ៊ីស្រាអែលមួយគ្រឿង បន្តបាញ់ផ្លោងចំនួន ៣ គ្រាប់ ដោយ ២ គ្រាប់ ធ្លាក់នៅចម្ងាយប្រហែល ១៥០ ម៉ែត្រពីទីតាំងកងកម្លាំងរក្សាសន្តិភាពឈរជើង។

សេចក្តីថ្លែងការណ៍នេះ បានបន្ថែមថា នៅពេលដែលបុគ្គលិកអង្គការសហប្រជាជាតិដកថយដើម្បីសុវត្ថិភាព ឡាស៊ែរពីរថក្រោះ បាញ់សំដៅតាមដានពួកគេ។ រថក្រោះ បានដកថយប្រហែល ៣០ នាទីក្រោយមក ហើយមិនមានអ្នករងរបួសត្រូវបានរាយការណ៍ទេ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment