លោក ហេង រតនា អគ្កនាយកស៊ីម៉ាក់ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលវិលត្រឡប់ទៅលំនៅឋានវិញ ក្រោយបទឈប់បាញ់កម្ពុជា-ថៃ ចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥រហូតដល់បច្ចុប្បន្ន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះគ្រាប់សំណល់សង្គ្រាមឈ្លានពានរបស់សៀម ជាពិសេសគ្រាប់បែកចង្កោម។
លោក ហេង រតនា បានថ្លែងថា សូមបងប្អូនប្រជាពលរដ្ឋវិលត្រឡប់ ទៅកាន់ភូមិឋានផ្ទះសម្បែងវិញ សូមមេត្តាប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះគ្រោះថ្នាក់ដោយសារគ្រាប់សំណល់សង្គ្រាមឈ្លានពានរបស់សៀម ជាពិសេសគ្រាប់បែកចង្កោម៕







