ហ្គ្រីនឡែន ប្រកាសពង្រឹងវិស័យការពារជាតិក្រោមការឧបត្ថម្ភពីណាតូ

រដ្ឋាភិបាលហ្គ្រីនឡែន នឹងជំរុញវិធានការដើម្បីធានាថាការការពារជាតិរបស់កោះនេះ ត្រូវបានអនុវត្តក្រោមការឧបត្ថម្ភពីអង្គការណាតូ។

យោងតាមសេចក្តីថ្លែងការណ៍ដែលបង្ហោះលើគេហទំព័ររដ្ឋាភិបាល បានលើកឡើងថា សហរដ្ឋអាមេរិក បញ្ជាក់ជាថ្មីនូវបំណងប្រាថ្នាក្នុងការយកកោះហ្គ្រីនឡែន គ្រប់គ្រង។ សម្ព័ន្ធភាពរដ្ឋាភិបាលនៅហ្គ្រីនឡែន មិនអាចទទួលយករឿងនេះបានទេ។ ហ្គ្រីនឡែនគឺជាផ្នែកមួយនៃព្រះរាជាណាចក្រដាណឺម៉ាក។ ក្នុងនាមជាផ្នែកមួយនៃ Commonwealth (ដាណឺម៉ាក ហ្គ្រីនឡែន កោះហ្វារ៉ូ) ហ្គ្រីនឡែន គឺជាសមាជិកណាតូ ដូច្នេះការការពារជាតិគួរតែត្រូវបានអនុវត្តក្រោមការឧបត្ថម្ភរបស់ណាតូ។

សេចក្តីថ្លែងការណ៍នេះ ក៏បានបន្ថែមផងដែរថា រដ្ឋាភិបាលកោះនេះ កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីធានាថា ការការពាររបស់ហ្គ្រីនឡែន ត្រូវបានអនុវត្តក្រោមការឧបត្ថម្ភពីណាតូ។ រដ្ឋជាសមាជិក ណាតូទាំងអស់ រួមទាំងសហរដ្ឋអាមេរិកផងដែរ មានផលប្រយោជន៍រួមនៅក្នុងការការពារហ្គ្រីនឡែន ហើយដូច្នេះ សម្ព័ន្ធភាពរដ្ឋាភិបាលកោះ នឹងធ្វើការជាមួយប្រទេសដាណឺម៉ាក ដើម្បីធានាបាននូវការសន្ទនា និងការអភិវឌ្ឍការពារក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរបស់ណាតូ។ សម្ព័ន្ធភាពរដ្ឋាភិបាលនៅហ្គ្រីនឡែន ជឿជាក់ថាហ្គ្រីនឡែន នឹងតែងតែជាផ្នែកមួយនៃសម្ព័ន្ធភាពការពារជាតិរបស់លោកខាងលិច៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment