រយៈពេល១ឆ្នាំ កម្ពុជាបណ្ដេញជនបរទេសជាង១៣,០០០នាក់ ស្មើ​៦៦​សញ្ជាតិ​ ចេញពីប្រទេស ក្រោយរកឃើញប្រព្រឹត្តអំពើល្មើសច្បាប់


ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា រយៈពេល១ឆ្នាំ នៃ ឆ្នាំ២០២៥ កន្លងមកនេះ កម្ពុជាបានបណ្ដេញជនបរទេសជាង១៣,០០០នាក់ ស្មើ៦៦សញ្ជាតិ ចេញពីប្រទេស ក្រោយរកឃើញប្រព្រឹត្តអំពើល្មើសច្បាប់ នៅក្នុងចំណោម៦៦សញ្ជាតិនេះ  ជនជាតិចិន ច្រើនជាងគេ បន្ទាប់មក ជនជាតិវៀតណាម និង ឥណ្ឌូនេស៊ី ហើយបើប្រៀបធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២៤ មានការកើនឡើង ៧.៧០៥នាក់ ស្មើនឹង ៥៦,៨៣%។

 នេះបើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដែលផ្ដល់ជូន នៅក្នុងកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ៕

Written by 

Related posts

Leave a Comment