ត្រាំ ពិចារណាបើកអ៊ីនធឺណិតឱ្យពលរដ្ឋអ៊ីរ៉ង់ប្រើវិញ ក្រោយអាជ្ញាធរបិទដើម្បីទប់ស្កាត់បាតុកម្ម

លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក កំពុងពិភាក្សាលើវិធានការក្នុងការស្តារការចូលប្រើប្រាស់អ៊ីនធឺណិតសម្រាប់ប្រជាជនអ៊ីរ៉ង់ឡើងវិញ រួមទាំង Starlink ផងដែរ។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន ដោយឆ្លើយតបទៅនឹងសំណួរអំពីស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់ថា យើងអាចនឹងធ្វើឱ្យអ៊ីនធឺណិតដំណើរការឡើងវិញ ប្រសិនបើអាចធ្វើទៅបាន។

មេដឹកនាំសហរដ្ឋអាមេរិក បានបញ្ជាក់ថា នេះរួមបញ្ចូលទាំងលទ្ធភាពនៃការផ្ទេរស្ថានីយ Starlink ដែលជាកម្មសិទ្ធិរបស់ Elon Musk ទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយមិនបាច់ឆ្លងកាត់ការអនុញ្ញាតពីអាជ្ញាធរក្រុងតេអេរ៉ង់ នោះទេ។

 លោក បានបន្ថែមថា យើងអាចពិភាក្សាជាមួយ Elon Musk លើរឿងនេះ។

គួរបញ្ជាក់ថា អាជ្ញាធរអ៊ីរ៉ង់ បានប្រកាសកាត់ផ្ដាច់អ៊ីនធឺណេត ដែលអះអាងថាមិនឱ្យមានការប្រើប្រាស់ដើម្បីបង្ហោះ ឬផ្សព្វផ្សាយពីរូបភាព និងវីដេអូនៃបាតុកម្ម ជៀសវាងការពង្រីកភាពចលាចលកាន់តែខ្លាំង ហើយធំជាងមុន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment