អ្នកនេសាទខ្មែរ៤នាក់ដែលថៃចាប់នៅដែនសមុទ្រកោះកុង ត្រូវបាន​ដោះ​លែងមកវិញហើយ

នៅវេលាម៉ោង១៥និង០០នាទីថ្ងៃទី១១ខែមករាឆ្នាំ២០២៦នេះ អ្នកនេសាទខ្មែរចំនួន៤នាក់ ដែលត្រូវបានកងទ័ពជើងទឹកចាប់ខ្លួនរួមនឹងទូកនេសាទផងនោះ កាលពីថ្ងៃទី៦ខែមករាឆ្នាំ២០២៦ ក្នុងដែនសមុទ្រកោះកុងកន្លងទៅ ឥលូវភាគីថៃបានដោះលែងអោយត្រលប់មកវិញហើយ បន្ទាប់ពីមានការសម្របសម្រួលពីគ្រប់ស្ថាប័នពាក់ព័ន្ឋ ជាពិសេសគឺអាជ្ញាធរខេត្តកោះកុង ។ ចំពោះទូកនេសាទភាគីថៃនៅមិនទាន់ប្រគល់អោយមកវិញនៅឡើយទេ ។

តាមការបញ្ជាក់របស់លោកហាក់ ឡេង អភិបាលរងខេត្តកោះកុងអោយដឹងថា សំខាន់យើងយកចិត្តទុកដាក់អោយបានមនុស្សមកមុនសិន ចំណែកទូក អាជ្ញាធរខេត្តកំពុងធ្វើការសម្របសម្រួលបន្តទៀត ៕

Written by 

Related posts

Leave a Comment