អ៊ីរ៉ង់ ព្រមានថាឱ្យតែអាមេរិកលូកដៃ ខ្លួននឹងសងសឹកហើយ ខណៈបាតុករស្លាប់កាន់តែច្រើន

បន្ទាប់ពីការគំរាមលូកដៃរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ លើអាជ្ញាធរក្រុងតេហេរ៉ង់ ជុំវិញការសម្លាប់បាតុករ ដើម្បីបង្រ្កាបសកម្មភាពបាតុកម្មដ៏ធំនៅទូទាំងប្រទេស ខណៈពេលនេះ អ៊ីរ៉ង់  ព្រមានថាខ្លួននឹងមានការសងសឹកវិញ។

ការឆ្លើយតបរបស់អ៊ីរ៉ង់ គឺបន្ទាប់ពីប្រភព និងសកម្មជន រាយការណ៍ថា បាតុកររាប់រយនាក់ ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបដោយអាជ្ញាធរ កាន់តែខ្លាំងឡើង។

ប្រភពមួយនៅទីក្រុងតេអេរ៉ង់ បានឱ្យដឹង កាលពីថ្ងៃអាទិត្យថា ស្ថានការណ៍នៅទីនេះគឺកាន់តែអាក្រក់។ មនុស្សជាច្រើនត្រូវបានសម្លាប់។ ពួកគេបានបាញ់គ្រាប់ពិត។ វាដូចជាតំបន់សង្គ្រាម ផ្លូវថ្នល់ពោរពេញដោយឈាម។ សាកសពពាសពេញទីក្រុង។

ទីភ្នាក់ងារព័ត៌មានសកម្មជនសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានផ្ទៀងផ្ទាត់ការស្លាប់របស់បាតុករចំនួន ៤៩៥ នាក់ និងមន្ត្រីសន្តិសុខចំនួន ៤៨ នាក់ នៅទូទាំងប្រទេស។

ទីភ្នាក់ងារនេះ បញ្ជាក់ថាមនុស្ស ១០,៦០០ នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួនក្នុងរយៈពេល ២ សប្តាហ៍ នៃភាពចលាចលនេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment