ក្រោយពីផ្ទុះបាតុកម្មយ៉ាងកក្រើកទូទាំងប្រទេសអ៊ីរ៉ង់ ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយចោទប្រកាន់ថានេះជាទង្វើរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ហើយភាគីទាំង ២ ជាអ្នកទទួលខុសត្រូវចំពោះភាពចលាចលទ្រង់ទ្រាយធំនេះ។

យោងតាមទូរទស្សន៍រដ្ឋ បានឱ្យដឹងដោយដកស្រង់សេចក្ដីថ្លែងការណ៍ថា ស្របពេលមានបាតុកម្មប្រឆាំងនឹងអស្ថិរភាពសេដ្ឋកិច្ច អ៊ីស្រាអែល បានឆ្លៀតឱកាសនេះដើម្បីធ្វើឱ្យប្រទេសកាន់តែធ្លាក់ក្នុងអស្ថិរភាព។
សេចក្តីថ្លែងការណ៍ បានបន្ថែមថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឃុបឃិតគ្នាជាមួយរបបអ៊ីស្រាអែល ដើម្បីស្វែងរកការបំផ្លាញជីវិតរបស់ប្រជាជនអ៊ីរ៉ង់។
យោងតាមសេចក្តីថ្លែងការណ៍នោះ ទីភ្នាក់ងារអនុវត្តច្បាប់អ៊ីរ៉ង់ កំពុងទប់ស្កាត់ផែនការរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដែលចង់បង្កភាពចលាចលនៅក្នុងប្រទេសកាន់តែធ្ងន់ធ្ងរជាងនេះ។
ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់ បញ្ជាក់ថា ការងាររបស់ភ្នាក់ងារអនុវត្តច្បាប់នៅក្នុងប្រទេស មានគោលបំណងទប់ស្កាត់ការគំរាមកំហែងបែបនេះ។ ដោយពឹងផ្អែកលើការគាំទ្រពីប្រជាជនដែលមានមោទនភាព និងរឹងមាំ ភ្នាក់ងារទាំងនេះនឹងរារាំងផែនការរបស់របបខាងក្រៅ និងសហរដ្ឋអាមេរិក ដើម្បីធ្វើឱ្យអ៊ីរ៉ង់មានអស្ថិរភាព និងធានាបាននូវលក្ខខណ្ឌរស់នៅប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ៕


ដោយ៖ ពេជ្រ
