អ្នកនាំពាក្យចិនលោកស្រី ម៉ៅ នីង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា ចិន ត្រៀមខ្លួនជាស្រេចដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសវេណេស៊ុយអេឡាក្នុងស្ថានភាពនយោបាយដែលកំពុងវិវត្តន៍។

លោកស្រី បានលើកឡើងថា មិនថាស្ថានភាពនយោបាយនៅប្រទេសវេណេស៊ុយអេឡាវិវត្តន៍យ៉ាងណាទេ ឆន្ទៈរបស់ចិនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយប្រទេសនេះក្នុងវិស័យផ្សេងៗ និងលើកកម្ពស់ការអភិវឌ្ឍរួម នៅតែមិនផ្លាស់ប្តូរ។
អ្នកនាំពាក្យរូបនេះ បានធ្វើការកត់សម្គាល់បែបនេះ នៅពេលសុំឱ្យធ្វើអត្ថាធិប្បាយលើការបង្ហោះរបស់ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡាលោកស្រី ដេលស៊ី រ៉ូឌ្រីហ្គេស នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកស្រី បានជួបជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសវេណេស៊ុយអេឡា។

លោកស្រី ម៉ៅ ក៏បានបន្ថែមថា ចិន យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយប្រទេសវេណេស៊ុយអេឡា ហើយតែងតែរក្សាការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយរដ្ឋាភិបាលប្រទេសនេះ។
លោកស្រី បន្តថា ប្រទេសចិន.នឹងបន្តគាំទ្រយ៉ាងរឹងមាំដល់ប្រទេសវេណេស៊ុយអេឡាក្នុងការការពារអធិបតេយ្យភាព សេចក្តីថ្លៃថ្នូរ សន្តិសុខជាតិ និងសិទ្ធិ រួមទាំងផលប្រយោជន៍ស្របច្បាប់៕

ដោយ៖ ពេជ្រ
