ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ បានប្រកាសជាផ្លូវការពីការនាំចូលកីឡាករបរទេសថ្មី Facunda Aranda ដែលលេងតួនាទីជាខ្សែបម្រើប្រយុទ្ធមកពីក្លិប Tainan City នៃលីគបាល់ទាត់កំពូលតៃវ៉ាន់។
កីឡាករ Facunda Aranda សញ្ជាតិអាហ្សង់ទីន អាយុ ២៥ ឆ្នាំរូបនេះធ្លាប់ស៊ុតបញ្ចូលទីភ្នំពេញក្រោន នៅវគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់ AFC Challenge League នៅពេលដែលរូបគេលេងឲ្យក្លិប Tainan City។
គិតពេលនេះ ក្លិបអង្គរថាយហ្គឺរ មាន កីឡាករបរទេស ៦ នាក់គឺ ជប៉ុន ៣នាក់ ប្រេស៊ីល ១នាក់ ហូឡង់ ១នាក់ និងអាហ្សង់ទីន ១នាក់៕

