ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានជ្រើសរើសយកពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បី ធ្វើជាទឹកដីសម្រាប់ការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ AFC Challenge League 2025-2026 បន្ទាប់ពីកីឡដ្ឋានរបស់ក្លឹបភ្នំពេញក្រោន មិនគ្រប់ស្ដង់ដារបស់ AFC។
ចំណែកគូប្រកួតព្រះខ័នរាជស្វាយរៀង នឹងប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ ធ្វើជាទឹកដីសម្រាប់ការប្រកួតជើងទី២ វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ AFC Challenge League 2025-2026 ដើម្បីកាត់ក្ដីថាក្រុមណានឹងឡើងវគ្គ៤ក្រុមនៃពានខាងលើ។
សូមជម្រាប់ថា ភ្នំពេញក្រោន នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលក្រុមព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ខណៈព្រះខ័នរាជស្វាយរៀង ទទួលភ្នំពេញក្រោន វិញនៅពហុកីឡដ្ឋានជាតិមរតកតេជោនាថ្ងៃទី១២ ខែមីនា ៕

