អ្នកកាសែតអាមេរិក លោក Tucker Carlson បាននិយាយ កាលពីថ្ងៃពុធថា សេចក្តីថ្លែងការណ៍របស់រដ្ឋបាលសហរដ្ឋអាមេរិកណាមួយអំពីចេតនាក្នុងការប្រើប្រាស់មធ្យោបាយចាំបាច់ណាមួយ ដើម្បីបញ្ចូល Greenland ចូលជាទឹកដីនោះ មានន័យថាអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នឹងឈានដល់ទីបញ្ចប់ដូចគ្នា។

ដោយអត្ថាធិប្បាយលើស្ថានភាពជុំវិញប្រទេសវេណេស៊ុយអេឡា ទំនាក់ទំនងសហរដ្ឋអាមេរិកជាមួយរុស្ស៊ី និងបញ្ហាអន្តរជាតិផ្សេងទៀត លោក Carlson ក៏បានលើកឡើងពី NATO បែបនេះ។
លោក Carlos បានលើកឡើងថា នៅពេលដែលសហរដ្ឋអាមេរិកដណ្ដើមយក Greenland ដែលជាកម្មសិទ្ធិរបស់សមាជិក NATO ដទៃទៀត យើងមានសំណួរថាតើ NATO ត្រូវបន្តរក្សាទុកទៀត ឬយ៉ាងណា។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក បានប្រកាសម្ដងហើយម្ដងទៀតពីចេតនារបស់លោក ក្នុងការធ្វើយ៉ាងណាដើម្បីបញ្ចូលកោះហ្រ្គីនឡែន ជាទឹកដីខ្លួន ដោយមានទាំងការទិញ និងប្រើប្រាស់កម្លាំង៕

ដោយ៖ ពេជ្រ
