តំបន់ខ្លះនៃប្រទេសអូស្ត្រាលី នឹងប្រឈមមុខស្ថានភាពភ្លើងឆេះព្រៃដ៏មហន្តរាយ នៅថ្ងៃសុក្រ ស្របពេលដែលរលកកម្ដៅត្រូវបានគេរំពឹងថា នឹងវាយប្រហារលើតំបន់ជាច្រើននៃប្រទេស។

រលកកម្ដៅធ្ងន់ធ្ងរ ត្រូវបានប្រកាសនៅគ្រប់រដ្ឋក្នុងប្រទេសអូស្ត្រាលី លើកលែងតែរដ្ឋ Queensland ។
រដ្ឋ Victoria បានប្រកាសត្រៀមរួចរាល់សម្រាប់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ នៅថ្ងៃសុក្រស្អែកនេះ ក្នុងកម្រិតខ្ពស់បំផុត ខណៈសាលារៀន និងមជ្ឈមណ្ឌលថែទាំកុមារប្រហែល ៤៥០ កន្លែង នឹងត្រូវបិទ៕


ដោយ៖ ពេជ្រ
