សមយុទ្ធសង្គ្រាមរបស់ចិននៅជុំវិញកោះតៃវ៉ាន់ កាលពីសប្តាហ៍មុន គឺជាផ្នែកមួយនៃយុទ្ធនាការមួយដើម្បីទប់ស្កាត់ការគាំទ្រពីអន្តរជាតិដែលកំពុងកើនឡើង ចំពោះកោះនេះ និងជាការប៉ុនប៉ងបង្វែរការចាប់អារម្មណ៍ចេញពីបញ្ហាសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំងផងដែរ។

ជាផ្នែកមួយនៃសមយុទ្ធ ដែលមានឈ្មោះថា “បេសកកម្មយុត្តិធម៌ 2025” ចិន បានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ឆ្ពោះទៅកាន់កោះតៃវ៉ាន់ និងដាក់ពង្រាយនាវាចម្បាំង រួមទាំងយន្តហោះមួយចំនួនធំនៅជិតកោះនេះ។
ជុំវិញសមយុទ្ធនេះ នាំឱ្យជើងហោះហើរក្នុងស្រុករាប់សិបជើងនៅតៃវ៉ាន់ត្រូវបានលុបចោល និងនាំឱ្យមានការព្រួយបារម្ភពីសម្ព័ន្ធមិត្តនៅក្នុងតំបន់ និងលោកខាងលិច។

ការិយាល័យសន្តិសុខជាតិ បានឱ្យដឹង នៅក្នុងរបាយការណ៍មួយទៅកាន់សភាថា សមយុទ្ធនេះ មានចេតនានយោបាយច្បាស់លាស់ ដើម្បីរុញច្រាននៅក្នុងឆាកអន្តរជាតិប្រឆាំងនឹងការគាំទ្រពីដៃគូប្រជាធិបតេយ្យចំពោះតៃវ៉ាន់។
របាយការណ៍នេះ បានបន្ថែមថា សមយុទ្ធនេះ ជាសមយុទ្ធសង្គ្រាមដ៏ទូលំទូលាយបំផុតរបស់ចិនរហូតមកដល់បច្ចុប្បន្នតាមតំបន់គ្របដណ្តប់ ក៏មានបំណង បង្វែរកំហឹងរបស់សាធារណជនជុំវិញការបញ្ហាផ្នែកសេដ្ឋកិច្ច និងអស្ថិរភាពសង្គមនៅក្នុងស្រុកទៅជាអារម្មណ៍ជាតិនិយម៕

ដោយ៖ ពេជ្រ
