បន្ទាយមានជ័យ៖ល្ងាចថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០២៦ សម្តេចព្រះមហាសុមេធាធិបតី អំ លឹមហេង សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ចុះមកខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសំណេះសំណាល សួរសុខទុក្ខ និងប្រគេនទេយ្យទាន ដល់ព្រះសង្ឃភៀសសឹក ចំនួន ១. ៤០០អង្គ សម្រាប់ខេត្តបន្ទាយមានជ័យ ក្នុងបរិវេនខេត្តបន្ទាយមានជ័យ។ លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកបៀវរាន ប្រធានមន្ទីរធម្មការសាសនាខេត្ត និងមន្ត្រីអ្នកមុខ អ្នកការជាច្រើននាក់។

លោក អ៊ុំ រាត្រីបានមានប្រសាសន៍ថា នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៣:៣០នាទី រសៀល កងទ័ពសៀមបានធ្វើសកម្មភាពឈ្លានពាន អមនុស្សធម៌ជាទីបំផុតមកលើទឹកដីកនៃព្រះរាជាណាចក្រកម្ពុជា ដោយបានបំផ្លាញកិច្ចដំណើរការស្វែងរកសន្តិភាពពេញលេញ មកលើ ព្រះរាជាណាចក្រកម្ពុជា រហូតមកដល់មានបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងចន្លោះពេលនោះ កងទ័ពសៀមបានប្រើប្រាស់អាវុធធុនធ្ងន់ យន្តហោះចម្បាំង F-16 ដ្រូនទម្លាក់គ្រាប់អត្តឃាត និងផ្សែងពុលជាដើម នៅតំបន់ភូមិជោគជ័យ ភូមិព្រៃចាន់ ភូមិ បឹងត្រកួន ដែលជាតំបន់លំនៅឋានរបស់ប្រជាជនស៊ីវិល និងវត្តអារាមព្រះពុទ្ធសាសនា បណ្តាលឲ្យមានការខូចខាតផ្ទះ សម្បែង ទីតាំងអាជីវកម្ម ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តនានា និងធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លូតត្រង់ស្លាប់ចំនួន៨នាក់ និងរបួសជាច្រើននាក់ ព្រមទាំងបង្ខំចិត្តភៀសខ្លួន និងព្រះសង្ឃភៀសព្រះកាយចេញពីវត្តអារាម ដើម្បីគេច ចេញពីការវាយប្រហារដោយកម្រោល និងគ្មានរើសមុខពីសំណាក់យោធាសៀម។

លោក អ៊ុំ រាត្រីបានមបន្តថា ភាគី សៀម ជាឧក្រិដ្ឋកម្មសង្គ្រា ក្នុងអំឡុងពេល នៃសង្គ្រាមរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលយោធាថៃ បាន រំលោភបំពានមកលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋចំនួន៦៤.៨៦៤គ្រួសារ ត្រូវបានជម្លៀសមកកាន់ទីតាំងសុវត្ថិភាពនានាចំនួន១៣២មណ្ឌល នៅតាមបណ្តាក្រុង ស្រុក មួយចំនួនដូចជា ស្រុក មង្គលបូរី ក្រុងសិរីសោភ័ណ ស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក និង មានវត្តអារាមចំនួន៧ ដែលទទួលរងផលប៉ះពាល់ រួមមាន ១-វត្តសុវណ្ណសិក្ខារាមព្រៃចាន់ ២-វត្តពុទ្ធិសីមាជោគជ័យ ៣-វត្តហេមវ័នបឹងត្រកួន ៤-វត្តខណ្ឌសីមារាមទំនាប់ដាច់ ៥-វត្តគិរីតេជោសែនជ័យភ្នំដី ៦-វត្តសិលារុក្ខារាម ៧.គិរីវ័នារាមល្បើកស្វាយ។និងមានព្រះសង្ឃភៀសសឹកត្រូវបានធ្វើការជម្លៀស ព្រះកាយពីបណ្តាវត្តនានានៃបណ្តាក្រុងស្រុកដូចជា១-ស្រុកស្វាយចេកចំនួន២៥វត្ត មានព្រះសង្ឃភៀសសឹកចំនួន២៥៧ អង្គ ២-ស្រុកថ្មពួកចំនួន២៣វត្ត មានព្រះសង្ឃភៀសសឹកចំនួន២៤៦អង្គ៣ស្រុកម៉ាឡៃចំនួន២២វត្ត មានព្រះសង្ឃ ភៀសសឹកចំនួន១៧១អង្គ ៤ក្រុងប៉ោយប៉ែតចំនួន២៣វត្ត មានព្រះសង្ឃភៀសសឹកចំនួន៤២៦អង្គ ៥ស្រុកអូរជ្រៅចំនួន ២៥វត្ត មានព្រះសង្ឃភៀសសឹកចំនួន២៧២អង្គ សរុបរួមចំនួន១១៨វត្ត មានព្រះសង្ឃភៀសសឹកចំនួន១.៣៧២អង្គ។

សម្តេចព្រះមហាសុមេធាធិបតី អំ លឹមហេងបានមានសង្ឃដីកាថា ដោយសារគុណ នយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បាន ធ្វើឲ្យប្រទេសជាតិមានសន្តិភាព ឯកភារាជាតិ ឯកភាពទឹកដីទាំងស្រុង និងការអភិវឌ្ឍក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត និងចក្ខុវិស័យដ៏វែង របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កត្តាសន្តិភាព ស្ថិរកោពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ត្រូវបានរក្សាការពារយ៉ាងគត់មត់ ក្នុងរយៈពេលជាង២៦ឆ្នាំកន្លងមកនេះ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការ អភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ វិស័យធម្មការនិងសាសនា ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល ទាំងបរិមាណ និងគុណ ភាពផងដែរ។ ក្រោមម្លប់សន្តិភាព វត្តអារាមត្រូវបានកសាងឡើងជាបន្តបន្ទាប់ពាន់សពេញប្រទេសគ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រះពុទ្ធសាសនាថេរវាទនៅក្នុងខេត្តបន្ទាយមានជ័យ ព្រះពុទ្ធសាសនា មានវត្តសរុបទាំងអស់ ចំនួន ២៥៧ វត្ត ព្រះសង្ឃសរុបចំនួន៨.៤០១អង្គ និងអាចារ្យវត្តចំនួន១.០០៧នាក់ គណៈកម្មការវត្តចំនួន១.៨២៤ នាក់ តាជីចំនួន២១០នាក់ យាយជីចំនួន៥៨៣នាក់ផងដែរ។
គួរបញ្ជាក់ផងដែរថា អំណោយប្រគេនទេយ្យទាន ដល់ព្រះសង្ឃភៀសសឹក ចំនួន ១. ៤០០អង្គ សម្រាប់ខេត្តបន្ទាយមានជ័យ ក្នុងមួយអង្គទទួលបានអំណោយរួមមាន អង្ករ ២០គីឡូ ជីវ ១កំប្លេ ត្រីខ១កេស សាប៊ូ១កញ្ចប់ ទឹក ត្រី ទឹកស៊ីអ៊ីវ ២យួរ មី១កេះ ភេជ្ជះ ១កេះ សម្ភារះប្រើប្រាស់ ជាច្រើន ១ កាបូប និងថវិកា ១០០.០០០រៀល ហើយបានធ្វើការឧបត្ថម្ភដល់រដ្ឋបាលខេត្តចំនួន ៣០ លានរៀលផងដែរ៕





