ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលបណ្ដោះអាសន្នរបស់ប្រទេសវេណេស៊ុយអេឡា នឹងប្រគល់ប្រេងរហូតដល់ ៥០ លានបារ៉ែល ឱ្យសហរដ្ឋអាមេរិក។

យោងតាមលោក ត្រាំ បានឱ្យដឹងថា ប្រាក់ដែលបានមកពីការលក់ប្រេងទាំងអស់ខាងលើនឹងត្រូវបានគ្រប់គ្រងដោយលោក ក្នុងនាមជាប្រធានាធិបតីអាមេរិក។
លោក ត្រាំ បានបង្ហោះនៅលើវេទិកា Truth Social ថា អាជ្ញាធរបណ្ដោះអាសន្ននៅក្នុងប្រទេសវេណេស៊ុយអេឡា នឹងប្រគល់ប្រេងដែលមានគុណភាពខ្ពស់ចំនួនពី ៣០ ទៅ ៥០ លានបារ៉ែល ទៅឱ្យសហរដ្ឋអាមេរិក។
លោក បានលើកឡើងថា ប្រេងនេះនឹងត្រូវបានលក់តាមតម្លៃទីផ្សារ ហើយប្រាក់ដែលទទួលបាននឹងត្រូវគ្រប់គ្រងដោយលោក ក្នុងនាមជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដើម្បីធានាថាវាត្រូវបានប្រើប្រាស់ដើម្បីផ្តល់ជាផលប្រយោជន៍រួមដល់ប្រជាជនវេណេស៊ុយអេឡា និងសហរដ្ឋអាមេរិក៕


ដោយ៖ ពេជ្រ
