ទាហានម្នាក់ត្រូវបានសម្លាប់ និង ៤ នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីពួកសកម្មប្រយុទ្ធ បានវាយឆ្មក់ក្នុងខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមប្រភពសន្តិសុខ កាលពីថ្ងៃចន្ទ។

ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃអាទិត្យ វេលាម៉ោងប្រហែល ៦ ល្ងាច (ម៉ោងក្នុងស្រុក) នៅពេលដែលទាហានកំពុងធ្វើដំណើរពីបន្ទាយទៅកាន់ប៉ុស្តិ៍ក្បែរនោះក្នុងស្រុក Kurram ។
ប្រភព បានបន្ថែមថា ក្នុងអំឡុងពេលវាយប្រហារ ទាហានម្នាក់ត្រូវបានសម្លាប់នៅនឹងកន្លែង ខណៈដែលទាហាន ៤ នាក់ផ្សេងទៀតរងរបួស ខណៈអ្នករងរបួសត្រូវបានបញ្ជូនទៅមណ្ឌលយោធាក្បែរនោះដើម្បីព្យាបាល។
ភ្លាមៗ កងកម្លាំងសន្តិសុខ បានឡោមព័ទ្ធតំបន់នោះបន្ទាប់ពីការវាយប្រហារ ហើយបើកប្រតិបត្តិការស្វែងរកដើម្បីតាមដានក្រុមដែលលួចវាយប្រហារនោះ។
រហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕


ដោយ៖ ពេជ្រ
