​សកម្មភាពមនុស្សធម៌ និងការយកចិត្តទុកដាក់ចំពោះសុខទុក្ខយុទ្ធជន ពីសំណាក់មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩

នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី សាន វិសាល មេបញ្ជាការរងកងពលតូចដឹកជញ្ជូនលេខ៩៩ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពល បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនដល់ភរិយា នាយចំណង់ ហេង ឆៃលីបម្រើការនៅយានដ្ឋានជួសជុលរថយន្ត ដែលកំពុងសម្រាលកូននៅមន្ទីរពេទ្យ។

​ក្នុងឱកាសនេះដែរ លោកមេបញ្ជាការរង ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ទោ មេបញ្ជាការ រួមមាន៖ អង្ករ ០១ប៉េ, ទឹកសុទ្ធ ០២កេស, មី ០២កេស, ទឹកផ្លែឈើ ០១កេស ​ព្រមទាំងថវិកាចំនួន ៣០០,០០០ រៀល ជូនដល់នាយចំណង់ ហេង ឆៃលី។

​សកម្មភាពនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ជាពិសេសឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកងទ័ព ក៏ដូចជាគ្រួសារកងទ័ព ដែលជាកម្លាំងចិត្តយ៉ាងសំខាន់ក្នុងការជួយឱ្យយើងរាល់គ្នាបន្តបំពេញភារកិច្ចជូនអង្គភាពកាន់តែរឹងមាំ៕

Written by 

Related posts

Leave a Comment