ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី៧ ដល់ទី១៥ ខែមករា ឆ្នាំ២០២៦ ស្ថានភាពអាកាសធាតុនៅក្នុងតំបន់មួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងចុះត្រជាក់ដល់១៤°C ខណៈនៅតំបន់មួយចំនួនផ្សេងទៀតមានចន្លោះពី១៧°C ទៅ៣០°C។ ការចុះត្រជាក់ដោយតំបន់នេះ កើតឡើងដោយសាររបបខ្យល់មូសុងឦសានមានឥទ្ធិពលខ្លាំង ហើយបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា៕

